ប្រទេសឥណ្ឌា កំពុងមានគម្រោងលុបចោល ការរឹតបន្តឹងលើក្រុមហ៊ុនចិន ដែលដេញថ្លៃសម្រាប់កិច្ចសន្យារដ្ឋាភិបាល
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌា កំពុងមានគម្រោងលុបចោលការ រឹតបន្តឹងលើក្រុមហ៊ុនចិន ដែលដេញថ្លៃសម្រាប់កិច្ចសន្យា រដ្ឋាភិបាល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការរឹតបន្តឹងទាំងនេះត្រូវបានណែនាំកាលពីឆ្នាំ ២០២០ បន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនរវាងឥណ្ឌា និងចិនដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាងប្រទេសជិតខាងកាន់តែតានតឹង។
ឥណ្ឌាបានដាក់ចេញ នូវស្រទាប់បន្ថែម នៃការអនុញ្ញាតសម្រាប់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្នុងប្រទេស ដែលមានព្រំដែនរួមគ្នាជាមួយឥណ្ឌា សម្រាប់ការចូលរួមក្នុងកម្មវិធីផ្គត់ផ្គង់នៅក្នុងប្រទេសឥណ្ឌា។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ គឺវិធានការទាំងនេះបានកំណត់គោលដៅ លើក្រុមហ៊ុនចិនយ៉ាងមានប្រសិទ្ធភាព។
ទីភ្នាក់ងារសារព័ត៌មានបានបន្ថែមថា ផែនការបច្ចុប្បន្នរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងនេះគឺ ជាផ្នែកមួយនៃការវាយតម្លៃឡើងវិញ កាន់តែទូលំទូលាយនៃទំនាក់ទំនង ជាមួយប្រទេសចិន។
ការផ្លាស់ប្តូរគោលនយោបាយ ដែលបានស្នើឡើងគឺជាសញ្ញាចុងក្រោយបំផុត នៃទំនាក់ទំនងប្រសើរឡើងរវាងទីក្រុងញូវដេលី និងទីក្រុងប៉េកាំង។
ការចូលរួមការទូតរបស់ឥណ្ឌា ជាមួយប្រទេសចិនបានប្រមូលផ្តុំសន្ទុះចាប់តាំងពីឆ្នាំ ២០២៤ ខណៈដែលការចរចាកម្រិតយោធា បានជួយបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន៕
