លោកស្រី Meloni លើកឡើងថា វាដល់ពេលហើយ សម្រាប់អឺរ៉ុបក្នុងការសន្ទនា ជាមួយនឹងរុស្សី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយថា ដល់ពេលហើយសម្រាប់អឺរ៉ុប ដើម្បីចូលរួមកិច្ចចរចា ជាមួយរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន ។
យ៉ាងណាក្តីគេសង្កេតឃើញថា ការលើកឡើងនេះ កើតឡើងនៅពេល ដែលកិច្ចខិតខំប្រឹងប្រែងការទូត ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហាក់ដូចជាកំពុងខិតទៅជិតកិច្ចព្រមព្រៀងសន្តិភាពរួចទៅហើយ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដើមឆ្នាំនៅទីក្រុងរ៉ូម កាលពីថ្ងៃសុក្រ លោកស្រី Meloni បាននិយាយថា លោកស្រីបានយល់ព្រមជាមួយប្រធានាធិបតីបារាំង Emmanuel Macron ដែលបាននិយាយកាលពីខែធ្នូថា វានឹងមានប្រយោជន៍ក្នុងការចរចាឡើងវិញ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឡើងវិញ។
លោកស្រីបានបន្តទៀតថា ៖ ខ្ញុំគិតថាលោក Macron និយាយត្រូវអំពីរឿងនេះ ។ ខ្ញុំជឿថាពេលវេលាបានមកដល់ សម្រាប់អឺរ៉ុបដើម្បីនិយាយជាមួយរុស្ស៊ីហើយ ។ នាយករដ្ឋមន្ត្រីបានអះអាងថា តួនាទីរបស់អឺរ៉ុបក្នុងការចរចាត្រូវបានកំណត់ ដោយការនិយាយតែភាគីម្ខាងក្នុងជម្លោះ។
ដើម្បីជៀសវាងការធ្វើឱ្យមាន កំហុស នៃការបើកការពិភាក្សាឡើងវិញ ក្នុងលក្ខណៈចៃដន្យ ណាមួយ លោកស្រី Meloni បានស្នើឱ្យតែងតាំងបេសកជនពិសេស របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ។ គួរឲ្យដឹងដែរថាវាហាក់ជាលើកទីមួយ ហើយដែលគំនិតបែបនេះត្រូវបានគេបញ្ចេញនៅក្នុងសហភាពអឺរ៉ុប៕
ប្រែសម្រួល៖ស៊ុនលី
