ក្រុមបាតុករជប៉ុន រិះគន់ភាពស្ងៀមស្ងាត់ របស់លោកនាយករដ្ឋមន្ត្រី លោកស្រី Takaichi លើការវាយប្រហារ ដោយយោធារបស់អាមេរិកប្រឆាំង នឹងវេណេស៊ុយអេឡា
តូក្យូ៖ ប្រជាជនជប៉ុនមួយចំនួនធំ បានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូនៅល្ងាចថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងនឹងជំហរគេចវេះ របស់លោកនាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi លើការវាយប្រហារ ដោយយោធា របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ក៏ដូចជាចលនាគោលនយោបាយយោធា ដ៏គ្រោះថ្នាក់ ជាបន្តបន្ទាប់នាពេលថ្មីៗនេះដោយរដ្ឋបាលរបស់លោកស្រី។
ការតវ៉ាដែលរៀបចំរួមគ្នា ដោយក្រុមស៊ីវិលជាច្រើន បានចាប់ផ្តើមនៅម៉ោង ៧យប់ ម៉ោងក្នុងស្រុក នៅមុខលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ដោយក្រុមបាតុករកាន់បដា ដើម្បីបង្ហាញពីការទាមទាររបស់ពួកគេ រួមទាំងពាក្យថា “កម្លាំងមិនអាចបង្កើតសន្តិភាពបានទេ យើងត្រូវការនយោបាយ ដែលគាំទ្ររដ្ឋធម្មនុញ្ញ និងគ្មានសង្គ្រាមនៅកន្លែងណានៅលើផែនដីទេ”។
ប្រជាជនបានថ្កោលទោសប្រតិបត្តិការយោធា ដ៏ក្លាហានរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ហើយបានជំរុញឱ្យរដ្ឋាភិបាល លោកស្រី Takaichi ធ្វើសេចក្តីថ្លែងការណ៍ច្បាស់លាស់ និងមានទំនួលខុសត្រូវ។
ពួកគេក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចេតនារបស់លោកស្រី Takaichi ក្នុងការកែប្រែគោលការណ៍មិនមែននុយក្លេអ៊ែររបស់ប្រទេស និងគោលនយោបាយយោធាផ្សេងទៀត។
អ្នកតវ៉ាម្នាក់បានឧ្យដឹងថា សកម្មភាពរបស់សហរដ្ឋអាមេរិក បានរំលោភលើច្បាប់អន្តរជាតិយ៉ាងច្បាស់ ហើយលោកស្រី Takaichi គួរតែបាននិយាយយ៉ាង ច្បាស់ថា «ជប៉ុនមិនអាចបង្កើតសម្ព័ន្ធភាពជាមួយប្រទេស ដែលងាកទៅរកការប្រើប្រាស់កម្លាំងនោះទេ»៕
ប្រែសម្រួល ឈូក បូរ៉ា
