លោក ដូណាល់ ត្រាំ បញ្ជាក់ពីការធ្វើកិច្ចព្រមព្រៀង ដើម្បីទិញយកតំបន់ Greenland តាមវិធីងាយស្រួល ឬវិធីលំបាក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើង សម្រាប់សហរដ្ឋអាមេរិកដើម្បីទិញយកតំបន់ Greenland តាមវិធីងាយស្រួល ឬវិធីលំបាក។
ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា «ខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងតាមវិធីងាយស្រួល ប៉ុន្តែប្រសិនបើយើងមិនធ្វើវាតាមវិធីងាយស្រួលទេ យើងនឹងធ្វើវាតាមវិធីលំបាក» ដោយបន្ថែមថា លោកនឹងធ្វើអ្វីមួយលើ តំបន់ Greenland មិនថាពួកគេចូលចិត្តឬអត់នោះទេ»។
នៅពេលសួរអំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា សេតវិមានកំពុងពិចារណាបង់ប្រាក់ឱ្យតំបន់ Greenland សម្រាប់កិច្ចព្រមព្រៀងរបស់ពួកគេ ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក លោក ត្រាំ បានលេីកឡេីងថា «ខ្ញុំមិនទាន់និយាយអំពីប្រាក់ សម្រាប់តំបន់ Greenland នៅឡើយទេ»។
លោក Jesper Moller Sorensen ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំសហរដ្ឋអាមេរិក និងលោក Jacob Isbosethsen ប្រធានតំណាងតំបន់ Greenland ប្រចាំសហរដ្ឋអាមេរិក បានជួបជាមួយមន្ត្រីសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក។
នៅថ្ងៃអង្គារ សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដោយថា «ការប្រើប្រាស់យោធាសហរដ្ឋអាមេរិក» តែងតែជាជម្រើសមួយ សម្រាប់លោក ដូណាល់ ត្រាំ ជាជាងការទាមទាររបស់លោក ចំពោះតំបន់Greenland៕
ប្រែសម្រួល ឈូក បូរ៉ា
