អ៊ុយក្រែន រៀបចំសមាសភាពឡើងវិញ នៃទីបញ្ជាការអគ្គមេបញ្ជាការកំពូល
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីរៀបចំសមាសភាពឡើងវិញនៃទីបញ្ជាការអគ្គមេបញ្ជាការកំពូល នេះបើយោងតាមសេវាសារព័ត៌មានប្រធានាធិបតី។
យោងតាមក្រឹត្យនេះ លោក Sergiy Boyev អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kyrylo Budanov ប្រធានការិយាល័យប្រធានាធិបតី និងលោក Oleh Ivashchenko ប្រធានផ្នែកស៊ើបការណ៍សម្ងាត់ការពារជាតិ ត្រូវបានតែងតាំងជាសមាជិកថ្មីនៃទីបញ្ជាការនេះ។
ក្រឹត្យនេះក៏បានដកលោក Serhii Deineko អតីតប្រធានសេវាឆ្មាំព្រំដែនរដ្ឋ ចេញពីស្ថាប័ននេះផងដែរ នេះបេីយោងតាមការចុះផ្សាយរស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដោយមានប្រធានាធិបតីជាប្រធាន ទីបញ្ជាការអគ្គមេបញ្ជាការកំពូល គឺជាស្ថាប័នសម្របសម្រួលដែលអនុវត្តការគ្រប់គ្រងជាយុទ្ធសាស្ត្រលើកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងអង្គភាពយោធាផ្សេងទៀតក្នុងអំឡុងពេលច្បាប់អាជ្ញាសឹក៕
ប្រែសម្រួល ឈូក បូរ៉ា
