ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា សម្រេចចិត្ដចាប់ផ្តើមដំណើរការការទូត «ស្វែងយល់» ជាមួយសហរដ្ឋអាមេរិក

ការ៉ាកាស៖ លោក Yvan Gil រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា ប្រទេសវេណេស៊ុយអេឡា បានសម្រេចចិត្តចាប់ផ្តើមដំណើរការការទូត «ស្វែងយល់» ជាមួយរដ្ឋាភិបាលអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក លោក Gil បានឧ្យដឹងថា កិច្ចពិភាក្សានេះមានបំណង «ដោះស្រាយផលវិបាកដែលកើតចេញពីការឈ្លានពាន» និងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស​ ម៉ាឌូរ៉ូ​ និងភរិយារបស់លោកដោយសហរដ្ឋអាមេរិក។

ក្រសួងការបរទេសវេណេស៊ុយអេឡា​ បានឧ្យដឹងថា កិច្ចសន្ទនាស្វែងយល់ក៏នឹងគ្របដណ្តប់លើ «របៀបវារៈការងារលើបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក»។

ក្រសួងការបរទេសបានបន្ថែមថា នៅក្នុងបរិបទនេះ គណៈប្រតិភូមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក​ កំពុងស្ថិតនៅប្រទេសវេណេស៊ុយអេឡា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top