ព័ត៌មានអន្តរជាតិ

សមាជិកធំៗ របស់ណាតូ ពិចារណាដាក់ពង្រាយទ័ព នៅ Greenland សង្ឃឹមរំងាប់ចិត្ត លោក Trump បានខ្លះ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចក្រភព​អង់គ្លេស និង​អាល្លឺម៉ង់​កំពុង​រៀបចំ​ផែនការ ​ដែល​មាន​គោលដៅ​រារាំង​ប្រធានាធិបតី​អាមេរិក Donald Trump ពី​ការ​ដណ្តើម​យកទឹកដី Greenland។

លោក Trump បានធ្វើការលើកឡើងជាយូរមកហើយថា សហរដ្ឋអាមេរិក គួរតែគ្រប់គ្រងកោះ គ្រប់គ្រងដោយខ្លួនឯង របស់ដាណឺម៉ាក ដោយលើកឡើងពីជំហរយុទ្ធសាស្ត្ររបស់ខ្លួន និងតម្រូវការក្នុងការទប់ស្កាត់ ឥទ្ធិពលរបស់រុស្ស៊ី និងចិននៅតំបន់អាក់ទិក ។

ជំហរ​របស់​លោក​បាន​ ធ្វើ​ឲ្យ​លោក​ប្រឈមមុខ ​នឹង​សមាជិក​អង្គការ​ណាតូ នៅក្នុងតំបន់​អឺរ៉ុប​មួយ​ចំនួន​ ដែល​បាន​ប្រមូលផ្តុំ​គ្នា​ក្នុងការគាំទ្រប្រទេស​ដាណឺម៉ាក។

ចុងក្រោយនេះគេមើលឃើញថា រដ្ឋាភិបាលទីក្រុង​ប៊ែរឡាំង និង​ទីក្រុង​ឡុងដ៍​កំពុង​ស្វែង រក​ការ​បង្កើន​វត្តមាន​របស់​អង្គការ​ណាតូ​ក្នុង​តំបន់ ដើម្បី​កាត់​បន្ថយកំដៅនិង​ជម្លោះ​សន្តិសុខ​ ដែលបានបង្កឡើងដោយ​លោក Trump។

គួរឲ្យដឹងដែរថាកាសែតBloomberg ក៏បានរាយការណ៍ដែរថា សំណើរបស់អាឡឺម៉ង់ ពាក់ព័ន្ធនឹងបេសកកម្មរួម របស់អង្គការណាតូដែលមានឈ្មោះថា ‘Arctic Sentry’ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Johann Wadephul ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio នៅសប្តាហ៍នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top