ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអ្នកចំរាញ់ប្រេង ដ៏ធំរបស់ឥណ្ឌា ចាប់ផ្តើមចរចាជាមួយនឹង អាមេរិកជុំវិញធនធានប្រេង របស់វេណេស៊ុយអេឡា

បរទេស ៖ យោងតាម ការចេញផ្សាយរបស់ RTក្រុមហ៊ុនចម្រាញ់ ប្រេងកំពូល របស់ឥណ្ឌាកំពុងស្វែងរកការយល់ព្រម ពីសហរដ្ឋអាមេរិក ដើម្បីបន្តការទិញប្រេងឆៅ ពីប្រទេសវេណេស៊ុយអេឡាឡើងវិញ ។

ទីក្រុងញូវដែលី បានស្ថិតនៅក្រោម សម្ពាធកាន់តែខ្លាំងឡើង ពីទីក្រុងវ៉ាស៊ីនតោន ឱ្យឈប់ប្រើប្រាស់ប្រេង របស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលសេតវិមានបានព្យាយាម បង្ខំទីក្រុងម៉ូស្គូឱ្យដោះស្រាយ នៅក្នុងជម្លោះអ៊ុយក្រែន។
កាលពីខែសីហា ប្រធានាធិបតីអាមេរិក Donald Trump បានដំឡើងពន្ធលើទំនិញឥណ្ឌា ដល់៥ភាគរយលើពាណិជ្ជកម្ម ប្រេងរបស់ខ្លួនជាមួយរុស្ស៊ី។

នៅក្នុងការផ្លាស់ប្តូរមួយដើម្បីទទួលបានទីផ្សារជំនួសមួយ ក្រុមហ៊ុន Reliance Industries កំពុងពិភាក្សាជាមួយក្រសួងរដ្ឋ និងរតនាគារសហរដ្ឋអាមេរិក ដើម្បីទទួលបានការអនុញ្ញាត ឱ្យទិញប្រេងពីប្រទេសវេណេ ស៊ុយអេឡាឡើងវិញ។

គួរឲ្យដឹងដែរថាកាល​ពី​សប្តាហ៍​មុន ក្រុមហ៊ុនអ្នក​ចម្រាញ់​ប្រេង​ឯកជន​ បានចាប់ផ្តើមធ្វើការ​ពិចារណាទៅលើការ​ទិញ​ប្រេង​ឆៅ​ពី​ប្រទេស​វេណេស៊ុយអេឡា​ ដោយ​ហេតុ​ថា​ឥន្ធនៈ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ទៅ​ឱ្យ​អ្នក​ទិញ​នៅ​ក្រៅ​សហរដ្ឋ​អាមេរិកវិញជាលើកដំបូង៕

ប្រែសម្រួល៖ស៊ុនលី

To Top