ព័ត៌មានអន្តរជាតិ

មន្ត្រីកំពូលផ្នែក វិស័យការពារជាតិរបស់អឺរ៉ុប អំពាវនាវឲ្យបង្កើន ចំនួនកម្លាំងយោធាខ្លាំងៗ សម្រាប់ប្លុកឲ្យ បានទៅដល់១០ម៉ឺននាក់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការងារការពារជាតិ លោក Andrius Kubilius បាននិយាយថាអឺរ៉ុប នឹងចាំបាច់ត្រូវបង្កើតកងទ័ព ឈរជើងដ៏រឹងមាំចំនួន ១០០,០០០ នាក់ ដើម្បីធ្វើការសម្រេចចិត្ដ ផ្នែកយោធាដោយឯករាជ្យពីសហរដ្ឋអាមេរិក និងអង្គការណាតូ។

លោកបានប្រាប់សន្និសីទសន្តិសុខ មួយក្នុងប្រទេសស៊ុយអែតកាលពីថ្ងៃអាទិត្យថា ប្លុកនេះត្រូវតែបង្វែរឆ្ងាយពីកងទ័ព ជាតិដែលបែកបាក់ទៅជាកម្លាំងរួមបញ្ចូលគ្នា។ ទោះជាយ៉ាងនេះក្តី សំណើនេះគឺផ្ទុយនឹងច្បាប់ EU ដែលមានស្រាប់។

លោកស្នងការបាននិយាយថា៖យើងត្រូវទៅរកផ្ទាំងដ៏រឹងម៉ាំ ក្នុងការការពារ។ ដោយលើកឡើងពីប្រធានាធិបតីបារាំង Emmanuel Macron និង អតីតអធិការបតីអាល្លឺម៉ង់ Angela Merkel លោក Kubilius បានកត់សម្គាល់ថា ៖ ពួកគេក៏ធ្លាប់បានលើកឡើងស្រដៀងគ្នាកាលពីដប់ឆ្នាំមុនផងដែរថាថាអឺរ៉ុបត្រូវតែមានឯករាជ្យ និងស្វ័យភាពជាងនេះ ហើយសូម្បីតែយើងត្រូវ តែមានកងទ័ពអឺរ៉ុបជាកម្លាំងយោធាដ៏រឹងមាំ និងឈរជើងរបស់អឺរ៉ុប ដែលមានកងទ័ពយ៉ាងហោចណាស់១០ម៉ឺននាក់ដែរ។

លោកKubilius ក៏បានស្នើ សមាជិកក្រុមប្រឹក្សា សន្តិសុខអឺរ៉ុបពី១០ទៅ១២នាក់ ដើម្បីធ្វើការសម្រេចចិត្ត ការពារទូទាំងសហភាពអឺរ៉ុប ដោយមានចក្រភពអង់គ្លេសចូលរួម បើទោះបីជាស្ថានភាពមិនមែនជាប្លុកក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top