បារាំងបើកការជ្រើសកម្លាំង យោធា បន្ថែមដោយគោលការណ៍ ស្ម័គ្រចិត្ត
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសបារាំង បានបើកយុទ្ធនាការជ្រើសរើស កម្លាំងបម្រើយោធាដោយគោលការណ៍ស្ម័គ្រចិត្តថ្មីសម្រាប់យុវជន ជនជាតិបារាំង។
ចំណាត់ការនេះត្រូវបានគេកំណត់ថា ជាការឆ្លើយតបទៅនឹង ការគំរាមកំហែង របស់រុស្ស៊ីដែលយល់ឃើញថា ការអះអាងដែលទីក្រុងមូស្គូបានច្រានចោលម្តងហើយម្តងទៀតថាជា រឿងមិនសមហេតុសមផល ហើយកើតឡើងចំពេលមានការកើនឡើងផ្នែកយោធានៅអឺរ៉ុបទាំងមូលផងដែរ។
យុទ្ធនាការនេះត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Catherine Vautrin និងប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ Fabien Mandon ដែលបាននិយាយថា កងកម្លាំងថ្មីឥឡូវនេះត្រូវបានបើក សម្រាប់ពលរដ្ឋបារាំង ទាំងអស់ដែលមានអាយុពី១៨ទៅ២៥ឆ្នាំ។
គេសង្កេតឃើញថាកងកម្លាំងដំបូងប្រមាណ ៣០០០នាក់នឹងចាប់ផ្តើមបម្រើនៅចន្លោះខែកញ្ញាដល់ខែវិច្ឆិកា ហើយនឹងត្រូវឈរជើងទាំងស្រុងលើទឹកដីបារាំង។
គួរឲ្យដឹងដែរថារដ្ឋាភិបាលក៏គ្រោង នឹងបង្កើនការជ្រើសរើសអ្នកចូលរួមចំនួន៤.០០០ នាក់ថែមទៀតនៅឆ្នាំ ២០២៧ និងដល់ ១០.០០០ នាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០៕
ប្រែសម្រួល៖ស៊ុនលី
