លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០
នៅព្រឹកថ្ងៃទី១២ ខែមករា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ។
លោកបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ និងពង្រឹងការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស ជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយជាមួយនឹងស្តង់ដាកាន់តែខ្ពស់ និងវិធានការកាន់តែជាក់លាក់ អនុវត្តការសម្រេចចិត្ត និងការរៀបចំចាត់ចែងសំខាន់ៗរបស់មជ្ឈិមបក្សយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាជាងមុន អនុវត្តអំណាចប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាពជាងមុនក្រោមការគ្រប់គ្រងពីរបប និងជំរុញការប្រឆាំងអំពើពុករលួយកាន់តែច្បាស់លាស់ និងរឹងមាំជាងមុន ដើម្បីផ្តល់នូវការធានាដ៏រឹងមាំសម្រាប់ការសម្រេចគោលដៅ និងភារកិច្ចនៃផែនការប្រាំឆ្នាំទី១៥។
លោក Xi Jinping បានលើកឡើងថា ផែនការប្រាំឆ្នាំទី១៥ គឺជារយៈពេលគន្លឹះសម្រាប់ការពង្រឹងមូលដ្ឋានគ្រឹះ និងខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីសម្រេចបាននូវការកសាងសង្គមនិយមទំនើបជាមូលដ្ឋាន។ អង្គភាពបក្សគ្រប់ជាន់ថ្នាក់ និងសមាជិកសមាជិកាបក្ស និងកម្មាភិបាលគ្រប់រូប ត្រូវបង្កើនទំនួលខុសត្រូវខាងនយោបាយ និងរ៉ាប់រងបេសកកម្មជាប្រវត្តិសាស្ត្រ ព្រមទាំងចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តការសម្រេចចិត្ត និងការរៀបចំចាត់ចែងនានានៃកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០៕
