ព័ត៌មានអន្តរជាតិ

រលំដងស្ទួចយ៉ាងធំ លើរថភ្លើងកំពុងធ្វើដំណើរ បណ្តាលឱ្យអ្នកដំណើរ៣នាក់ស្លាប់ភ្លាមៗ, របួស៤០នាក់ នៅខេត្ត នគររាជសីមា ប្រទេសថៃ

" "

បរទេស៖ គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងនៅថ្ងៃអង្គារ ទី១៤ ខែមករា នៅពេលដែលស្ទូចសំណង់ធំមួយ ដែលប្រើសម្រាប់ដំឡើងផ្លូវរថភ្លើង បានដួលរលំទៅលើរថភ្លើង ដែលកំពុងធ្វើដំណើរនៅស៊ីឃ្យូ ខេត្តនគររាជសីមា ប្រទេសថៃ បណ្តាលឱ្យមានអ្នកស្លាប់ ៣នាក់ និងរបួស៤០នាក់។

យោងតាមសារព័ត៌មាន The Nation របស់ថៃ បានចេញផ្សាយថា ហេតុការណ៍នេះបានបណ្តាលឱ្យ អ្នកដំណើរជាច្រើននាក់ជាប់នៅក្នុងទូរថភ្លើង។

" "

នៅកន្លែងកើតហេតុ ក្រុមអ្នកឆ្លើយតបបន្ទាន់មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅពេលឃើញស្ទូចដែកដ៏ធំ បានធ្លាក់ពីលើទូរថភ្លើង ដោយការប៉ះទង្គិចនេះបានបំបែកបង្អួច ហើយរចនាសម្ព័ន្ធដែករបស់រថភ្លើងបានកោងយ៉ាងខ្លាំង។

" "

គ្រោះថ្នាក់កើតឡើងនៅខេត្ត នគរាជសីមា ក្នុងប្រទេសថៃនេះ ជាអកុសល អ្នកដំណើរបីនាក់បានស្លាប់ភ្លាមៗ ហើយជាច្រើននាក់ទៀតជាប់នៅខាងក្នុង ដោយមានអ្នករងរបួសជាង ៤០នាក់៕

To Top