ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យកាណាដាផ្តាច់ខ្លួន ចេញពីឥទ្ធិពល របស់សហរដ្ឋអាមេរិក ក្នុងពេលនាយករដ្ឋមន្ត្រី កាណាដា Mark Carney បំពេញទស្សនកិច្ចទីក្រុងប៉េកាំង

បរទេស៖ នៅពេលដែលនាយករដ្ឋមន្ត្រី កាណាដា លោក Mark Carney មកដល់ប្រទេសចិននៅថ្ងៃពុធ ចិន បានមើលឃើញឱកាសមួយ ដើម្បីបំបែកសម្ព័ន្ធមិត្តយូរអង្វែង របស់សហរដ្ឋអាមេរិកមួយនេះ ឱ្យចេញពីគូប្រជែងរបស់ពួកគេ យ៉ាងហោចណាស់ក៏បន្តិចដែរ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន កំពុងអំពាវនាវឱ្យរដ្ឋាភិបាលកាណាដា កំណត់ផ្លូវគោលនយោបាយការបរទេសដោយឯករាជ្យ ពីសហរដ្ឋអាមេរិក និង អ្វីដែលខ្លួនហៅថា “ស្វ័យភាពជាយុទ្ធសាស្ត្រ” ។

ប្រទេសកាណាដាជាយូរមកហើយ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយ របស់អាមេរិក ទាំងផ្នែកភូមិសាស្ត្រ និងផ្នែកផ្សេងទៀត ប៉ុន្តែទីក្រុងប៉េកាំងសង្ឃឹមថា ការឈ្លានពានសេដ្ឋកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងឥឡូវនេះ សកម្មភាពយោធាប្រឆាំងនឹងប្រទេសដទៃទៀត គឺនឹងធ្វើឱ្យខូចទំនាក់ទំនងយូរអង្វែងនេះ ។

រដ្ឋាភិបាលបានខឹងសម្បារចំពោះកិច្ចខិតខំប្រឹងប្រែង របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក្នុងការពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុប អូស្ត្រាលី ឥណ្ឌា កាណាដា និងប្រទេសដទៃទៀត ដើម្បីប្រឈមមុខនឹងប្រទេសចិន ។ ឥឡូវនេះចិនបានមើលឃើញឱកាសមួយ ដើម្បីព្យាយាមបន្ធូរបន្ថយចំណងទាំងនោះ ទោះបីជាវានៅតែប្រុងប្រយ័ត្នអំពីថា តើវានឹងទៅដល់កម្រិតណាក៏ដោយ។

សម្រាប់លោក Carney ដែលជានាយករដ្ឋមន្ត្រីកាណាដា បានផ្តោតលើពាណិជ្ជកម្ម ដោយពិពណ៌នា អំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា ជាផ្នែកមួយនៃចលនាដើម្បីបង្កើតភាពជាដៃគូថ្មី នៅជុំវិញពិភពលោកដើម្បីបញ្ចប់ការពឹងផ្អែក ផ្នែកសេដ្ឋកិច្ចរបស់កាណាដាលើទីផ្សារអាមេរិក។ លោក Trump បានវាយប្រហារប្រទេសកាណាដាដោយយកពន្ធលើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ហើយថែមទាំងបានណែនាំថា ប្រទេសដ៏ធំទូលាយ និងសម្បូរទៅដោយធនធាននេះអាចក្លាយជារដ្ឋទី៥១ របស់អាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top