ព័ត៌មានអន្តរជាតិ

ផ្លូវ​ស្វែងរក របស់​អ្នកសិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រ​ ៖ ការខិតខំប្រឹងប្រែងតស៊ូ ដើម្បីលត់ដែកថែបស្តើងៗ

«យើងសម្រេចបានផលិតកម្មទ្រង់ទ្រាយធំកាលពីជាងបីខែមុន ហើយបច្ចុប្បន្ននេះ យើងអាចផលិតបានប្រហែល៣ តោនក្នុងមួយថ្ងៃ!» លោក Liao Xi ប្រធានវិស្វករសិប្បកម្មបន្ទះដែកថែប បានចង្អុលទៅរមូរដែកថែប និយាយ ថា «ដែកថែបអាចហែកដោយដៃបាន» ដែលស្តើង ដូចស្លាបសត្វត្រយ៉ង និងរលោងដូចកញ្ចក់នៅក្នុងរោងជាង នៃក្រុមហ៊ុនបន្ទះដែកអ៊ីណុក Taigang​ Shanxi ។  

នេះ​គឺជា​សម្ភារៈ​សមាសធាតុ​សំខាន់​មួយ​ ដែល​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍ គ្រឿង​អេឡិចត្រូនិក​លំដាប់​ខ្ពស់ វិស័យ​ថាមពល​ថ្មី និង​ទូរស័ព្ទ​អេក្រង់​បត់​បាន ។ ពីមុន បច្ចេកវិទ្យា “ដែកថែប​ដែល​អាច​ហែក​បាន” ត្រូវ​បាន​គ្រប់គ្រង​ផ្តាច់មុខ​ដោយ​បរទេស។

នៅក្នុងខែឧសភា ឆ្នាំ២០២០ អំឡុងពេលលោកអគ្គលេខាធិការ Xi Jinping បានចុះត្រួតពិនិត្យការងារក្រុមហ៊ុននេះ លោកបានរើសយក «ដែកថែប ដែលអាចហែកដោយដៃបាន» មួយដុំដើម្បីពិនិត្យយ៉ាងល្អិតល្អន រមួលវាថ្នមៗដោយម្រាម ដៃរបស់លោក លោកបានកោត​សរសើរថា​ «សិប្បកម្មនេះពិតជាល្អឥតខ្ចោះ វាស្តើងដូចក្រដាស់អាលុយមីញ៉ូម»។ លោកអគ្គលេខាធិការបានផ្តែផ្តាំយ៉ាងស្មោះស្ម័គ្រថា៖ «សង្ឃឹមថា​ អ្នកទាំងអស់គ្នានឹងបន្តខិតខំប្រឹងប្រែង ដើម្បីទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ ក្នុងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាឧស្សាហកម្ម​កម្មន្តសាលកម្រិតខ្ពស់ និងបោះជំហានទៅមុខកាន់តែធំក្នុងការគាំទ្រ ដល់ឧស្សាហកម្ម​កម្មន្តសាលជឿនលឿន»។

ដើម្បីអនុវត្តជាក់ស្តែងនូវ​ការផ្តែផ្តាំរបស់អគ្គលេខាធិការ ក្រុមហ៊ុននេះបានបង្កើតក្រុមការងារចំនួនប្រាំពីរ។ ក្រុមមួយក្នុងចំណោមក្រុមទាំងនេះ ត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើឱ្យស្តើងបន្ថែមទៀតនូវ “ដែកថែបដែលអាចហែក ដោយដៃបាន” ដែលមានកម្រាស់​ ០,០២ មីលីម៉ែត្រ ដោយឆ្លងកាត់ការបំបែកឧបសគ្គ និងបង្កើតម៉ាកយីហោ ។
  
បីខែបន្ទាប់ពីការត្រួតពិនិត្យការងារ របស់អគ្គលេខាធិការ លោក Liao Xi និងក្រុមការងាររបស់គាត់បានបំបែក កំណត់ត្រាពិភពលោកមួយលើកទៀត ដោយកាត់បន្ថយកម្រាស់មកត្រឹម ០,០១៥ មីលីម៉ែត្រ ដែលស្មើនឹងមួយភាគប្រាំមួយ នៃអង្កត់ផ្ចិតសក់មនុស្ស។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងារបានចងចាំ នូវការណែនាំរបស់អគ្គលេខា ធិការ ហើយប្រកាន់ខ្ជាប់នូវវិធីសាស្រ្ត “ផលិតមួយជំនាន់ អភិវឌ្ឍមួយជំនាន់ និងរក្សាទុកមួយជំនាន់” ដោយអភិវឌ្ឍ “ដែកថែបដែលអាចហែកដោយដៃបាន” ពីផលិតផលតែមួយទៅ ជាផលិតផលមួយស៊េរី  ដែលមាន​ ៤ ប្រភេទធំៗ និងជាង ​២០​ មុខ។ នៅក្នុងខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុនបន្ទះដែកអ៊ីណុក Taigang​ Shanxi (TISCO) បានដាក់ឱ្យដំណើរការផលិតផលថ្មីពីរដែលផ្អែកលើ “ដែកថែបដែលអាចហែកដោយដៃបាន​” គឺ​សម្ភារៈ superconducting និង photomasks ដែលសម្រេចបាននូវការបំបែកឧបសគ្គ ដ៏សំខាន់មួយនៅក្នុងវិស័យសម្ភារៈ superconducting៕

To Top