Breaking News ដួលរលំដងស្ទូចសំណង់មួយទៀត នៅខេត្ត សាមុតសាខន ក្នុងប្រទេសថៃ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងជាច្រើននាក់របួស
បរទេស៖ យោងតាមសារព័ត៌មាន Khaosod English បានផ្សាយថា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ ដងស្ទូចសំណង់មួយបានដួលរលំនៅលើផ្លូវរាមាទី២ ក្នុងខេត្ត សាមុត សាខន នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស២នាក់ និងរបួសជាច្រើននាក់ទៀត នេះបើយោងតាមអាជ្ញាធរ។

យោងតាមរបាយការណ៍ដំបូងៗ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ០៩:១៥ នៅលើគន្លងផ្លូវ ចេញនៃផ្លូវរាមាទី២ ។ សេវាសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ជាកន្លែងដែលមន្ត្រីបានចាប់ផ្តើម ការពារតំបន់នោះ និងវាយតម្លៃការខូចខាត។ មូលហេតុនៃការដួលរលំដងស្ទួច គឺមិនទាន់ដឹងភ្លាមៗនោះទេ។

អាជ្ញាធរបាននិយាយថា មនុស្សពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលមនុស្សជាច្រើននាក់ទៀតបានរងរបួស។ ព័ត៌មានលម្អិតបន្ថែមកំពុង ត្រូវបានស៊ើបអង្កេត ហើយមន្ត្រីបាននិយាយថា ព័ត៌មានថ្មីៗនឹងត្រូវបានផ្តល់ ជូននៅពេលដែលមានព័ត៌មានបន្ថែម៕
ប្រែសម្រួលៈ ណៃ តុលា

