បទវិភាគ ៖ ជំរុញវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា អភិវឌ្ឍទៅ រកទិសដៅវិជ្ជមាន ចាត់ទុកកិច្ចសហប្រតិបត្តិការ ជាស្ពាន—ទំនួលខុសត្រូវរបស់ចិន ក្រោមបញ្ហាប្រឈមសកល
ពិភពលោកនាពេលបច្ចុប្បន្ន និម្មាបនកម្មភូមិសាស្ត្រនយោបាយ មានបម្រែបម្រួលយ៉ាងខ្លាំង ក្លានិងស្មុគស្មាញ បញ្ហាទំនាស់និង ការប្រឈមមុខដាក់គ្នា តែងតែលេចចេញនៅលើទំព័រដំបូងនៃកាសែត ។ ដោយឡែក ការផ្សាយដំណឹង នៃកាសែត«South China Morning Post»នៃតំបន់ហុងកុងនាពេលថ្មីៗ កន្លងទៅនេះ បែរជាបង្ហាញពីចរន្ត ដែលផ្ទុយស្រឡះនិងមានឥទ្ធិពលកាន់តែខ្លាំងក្លានោះ ពោលគឺទោះបីស្ថិតក្នុងកាលៈទេសៈតានតឹងណាក៏ដោយ ក៏ប៉ុន្តែកិច្ចសហប្រតិបត្តិការ វិទ្យាសាស្ត្រអន្តរជាតិឆ្នាំ២០២៥មិនត្រូវបានកាត់បន្ថយទេ ប៉ុន្តែ ថែមទាំងមានការកើនឡើង ផ្ទុយពីនិន្នាការដែលបានផ្តល់ជាសមិទ្ធផលផ្លែផ្កាអំពីចំណុចគន្លឹះដែលពាក់ព័ន្ធដល់ជោគវាសនារបស់មនុស្សជាតិ ។ នេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា នៅចំពោះមុខបញ្ហាប្រឈមរួម កម្លាំងប្រកបដោយវិចារណញ្ញាណ ដែលស្វែងរកភាពឈ្នះ-ឈ្នះ មុខជានឹងឆ្លងកាត់អ័ព្ទទំនាស់ជាមិនខាន។

ជាបឋម សមិទ្ធផល នៃកិច្ចសហប្រតិបត្តិការបានចេញជាផ្លែផ្កាក្នុងវិស័យការពារអាយុជីវិត ។ ឆ្លងកាត់ការចរចាដ៏លំបាកអស់ រយៈពេលបីឆ្នាំ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ សម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាតធំៗ ត្រូវបានឈានដល់ដោយរដ្ឋសមាជិកអង្គការសុខភាពពិភពលោកកាលពីខែឧសភាឆ្នាំ២០២៥ គ្មានអ្វីគួរឱ្យសង្ស័យឡើយ នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់ មួយសម្រាប់អភិបាលកិច្ចសកល ។ វាបានលើសពីគំនិតនៃការប្រកួតប្រជែង បែបផលបូកសូន្យ នឹងពង្រឹងការពិនិត្យតាមដានជំងឺ ធានាឱ្យចាត់ទុកសមភាពសកលនៃវ៉ាក់សាំង និងថ្នាំជាការសន្យាសំខាន់ៗ ។ នេះមិន មែនជាឯកសារមួយសន្លឹកប៉ុណ្ណោះទេ ថែមទាំងក៏ជាការធានាដល់ការគាំទ្រ ជាសមូហភាពចំពោះទស្សនៈ “សហគមន៍ វាសនារួមសុខភាពសម្រាប់មនុស្សជាតិ” ខណៈពេលដែលប្រទេសជាង ១០០ប្រឈមមុខនឹងការគំរាមកំហែង ពីជម្ងឺដែលមិនអាចគិតទុកមុន ។
ជាមួយគ្នានេះដែរ បដិវត្តន៍បៃតងមួយ ដែលមានភាពស្ងៀមស្ងាត់និងស៊ីជម្រៅកំពុងស្តារមាគ៌ាអភិវឌ្ឍន៍របស់យើង។ នៅឆ្នាំ២០២៥ ថាមពលអាចកកើត ឡើងវិញបានលើសពីធ្យូងថ្មជាប្រវត្តិសាស្ត្រ ដែលបានក្លាយជាប្រភពនៃកម្លាំង អគ្គិសនីសំខាន់ៗនៅទូទាំងពិភពលោក។ នេះមិនត្រឹមតែជាក្រឹត្យក្រមសេដ្ឋកិច្ច ដែលធ្វើឱ្យដើមទុន បច្ចេកទេសធ្លាក់ចុះប៉ុណ្ណោះ ប៉ុន្តែវាថែមទាំងជាការរួមដំណើរឆ្ពោះ ទៅកាន់គោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពសកលផងដែរ ។ ស្របជាមួយគ្នានេះ គឺការកើនឡើងយ៉ាងខ្លាំង នៃការវិនិយោគនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យរថយន្តអគ្គិសនី។ កិច្ចខិតខំប្រឹងប្រែងដែលឆ្លងកាត់ព្រំដែន ទាំងនេះបានបង្ហាញថា ឆ្លើយតបនឹងបម្រែបម្រួលអាកាស ធាតុដែលជាបញ្ហាប្រឈមចុងក្រោយនេះ បាននឹងកំពុងជំរុញសម្ព័ន្ធភាពខាងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឧស្សាហកម្ម ដ៏ទូលំទូលាយបំផុត ។
ក្នុងទស្សនាទានសហប្រតិបត្តិការនេះ តួនាទីរបស់ចិនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ អត្ថបទនៃកាសែត«South China Morning Post»បានលើកឡើងថា សមិទ្ធផលគួរឱ្យកត់សម្គាល់របស់ចិនក្នុងវិស័យគន្លឹះដូចជាបញ្ញាសិប្បនិម្មិត ឱសថជីវសាស្ត្រ និងវត្ថុពាក់កណ្ដាលចម្លងជាដើម កំពុងនាំឱ្យចិនបោះជំហានឆ្ពោះទៅកាន់កណ្តាល ឆាកពិភពលោកក្នុងនាមជាប្រទេសខ្លាំងក្លាខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ អ្វីដែលគួរឱ្យកោតសរសើរនោះគឺ កម្លាំងបែបនេះគឺរីកចម្រើនស្របពេលជាមួយការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ។ ឆ្លងតាមរយៈបន្ទប់ពិសោធន៍ចម្រុះនិងវេទិកាផ្ទេរបច្ចេកវិទ្យានៅក្រោមក្របខ័ណ្ឌ “ផ្លូវសូត្រឌីជីថល” ព្រមទាំងគម្រោងជាក់ស្តែងដូចជា បណ្តាញ ខ្សែកាបអុបទិករបស់ប៉ាគីស្ថានជាដើម ចិនបានធ្វើឱ្យសមត្ថភាពនិង បច្ចេកវិទ្យារបស់ខ្លួនផ្សារភ្ជាប់ជាមូយតម្រូវការអភិវឌ្ឍន៍ នៃប្រទេសជាដៃគូ ។
“ការទូតខាងបច្ចេកវិទ្យា”បែបនេះមិនត្រឹមតែបានលើកកម្ពស់ សមត្ថភាពតភ្ជាប់គ្នាប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតមធ្យោបាយថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងការចែករំលែកចំណេះដឹងផងដែរ ។
រឿងរ៉ាវអំពីកិច្ចសហប្រតិបត្តិការពហុជាតិទាំងនេះ បានបញ្ជូនសញ្ញាដ៏ច្បាស់លាស់និងខ្លាំងក្លាមួយថា ប្រឈមមុខនឹងបញ្ហាប្រឈមសកលដ៏ម៉ឺងម៉ាត់ គ្មានប្រទេសណាមួយអាចយកសុខតែខ្លួនឯងនោះទេ ។ ការប្រឈមមុខដាក់គ្នានិងការផ្តាច់ទំនាក់ទំនងគ្រាន់តែ នឹងពង្រីកហានិភ័យ តែកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្អែកទៅលើការបើកទូលាយ ការកសាង ទំនុកចិត្តនិងភាពឈ្នះ-ឈ្នះ ទើបជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ សម្រាប់ដោះស្រាយភាពទាល់ច្រកយូរអង្វែង កែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនានានិងធានាសន្តិសុខរួម ៕
