ដាណឺម៉ាក សម្រេចដាក់ពង្រាយយោធា បន្ថែមទៀត ទៅដែនកោះ Greenland
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាល ទីក្រុង Copenhagen បានចាប់ផ្តើមដាក់ពង្រាយ ទ្រព្យសម្បត្តិយោធាបន្ថែម ទៅកាន់ទឹកដីនៃដែនកោះ Greenland ចំពេលមានកំដៅកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិកលើកោះនេះ ។
ប្រទេសដាណឺម៉ាកបានបញ្ជូនបញ្ជាជាមុនទៅកាន់កោះនេះរួចហើយ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញចេតនាកាន់តែខ្លាំងឡើង ក្នុងការទទួលបានទឹកដីនេះ តាមមធ្យោបាយណាមួយបូករួម ទាំងកម្លាំងយោធាផង។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បាននិយាយម្តងហើយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែកាន់កាប់ Greenland សម្រាប់ជាប្រយោជន៍នៃ សន្តិសុខជាតិអាមេរិក ដោយចង្អុលបង្ហាញអំពីសក្តានុពល ក្នុងការដណ្តើមយកកោះនេះ ដោយកម្លាំងផងប្រសិនបើការចរចា ទិញមិនបានសម្រេច។
ការដាក់ចេញនូវបញ្ជាការជាមុនត្រូវ បានរៀបចំឡើងដើម្បីរៀបចំភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធ មុនពេលការមកដល់ដែលរំពឹងទុក ដែលនឹងអាចគាំទ្រដោយកងកម្លាំង ដែលត្រូវបានបញ្ជូនដោយប្រទេសអឺរ៉ុបមួយចំនួនទៀតផងដែរ។
គួរឲ្យដឹងដែរថានៅពេលនេះ ដែលអាជ្ញាធរដាណឺម៉ាកក៏កំពុងបានរក្សាភាពស្ងៀមស្ងាត់លើបញ្ហានេះ កាសម្រេចចិត្តដោយរដ្ឋាភិបាល លើកនេះត្រូវបានរាយការណ៍ត្រូវបានស្វាគមន៍យ៉ាងខ្លាំងដោយគណបក្សឆ្វេងនិយម Enhedslisten ៕
ប្រែសម្រួល៖ស៊ុនលី
