ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស ចាប់ផ្តើមដកបុគ្គលិក ចេញពីមូលដ្ឋានយោធា អាមេរិកនៅកាតា

ឡុងដ៍៖ យោងតាមការចុះផ្សាយរបស់ Sky News បានឲ្យដឹងថា ចក្រភពអង់គ្លេសបាន ចាប់ផ្តើមដកបុគ្គលិក ចេញពីមូលដ្ឋានយោធា អាមេរិកនៅកាតា ។ សកម្មភាពនេះកើតឡើង ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមបាតុករនៅអ៊ីរ៉ង់ថា “ជំនួយកំពុងដំណើរការ” និងបានព្រមានអំពី “សកម្មភាពខ្លាំងក្លា” ប្រឆាំងនឹងអ៊ីរ៉ង់។

អ៊ីរ៉ង់ បានគំរាមកំហែងម្តងហើយម្តងទៀតថា នឹងសងសឹកប្រឆាំងនឹងមូលដ្ឋាន យោធាអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា ក្នុងករណីមានការវាយប្រហាររបស់អាមេរិក ។ សហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមដកបុគ្គលិក មួយចំនួនចេញ ពីមូលដ្ឋានទ័ពអាកាស Al Udeid ដែលគ្រប់គ្រង ដោយសហរដ្ឋអាមេរិកនៅកាតា ដែលជាមូលដ្ឋានយោធាអាមេរិកធំ ជាងគេនៅក្នុងតំបន់ ។

វានៅតែមិនច្បាស់ថា តើបុគ្គលិកអង់គ្លេស ទាំងអស់កំពុងត្រូវបានដក ចេញពីមូលដ្ឋានឬអត់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top