ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ចាប់ផ្តើមបន្ថែមទណ្ឌកម្ម ទៅលើអ៊ីរ៉ង់សាជាថ្មី

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងរតនាគារ សហរដ្ឋអាមេរិក បានប្រកាសដាក់ ទណ្ឌកម្មមន្ត្រីសន្តិសុខ អ៊ីរ៉ង់ ចំនួន៥រូបដែលខ្លួននិយាយថា បានជាប់ពាក់ព័ន្ធនៅក្នុង អំពើហិង្សា និងការគាបសង្កត់ យ៉ាងឃោរឃៅ ប្រឆាំងនឹងពលរដ្ឋរបស់ពួកគេ។

ចំណាត់ការនេះកើតឡើង នៅពេលដែលប្រធានាធិបតី អាមេរិក Donald Trump ហាក់ដូចជាកំពុងទំលាក់ ចុះពីការគំរាមកំហែង នៃសកម្មភាពយោធា ប្រឆាំងនឹងអ៊ីរ៉ង់។

ទណ្ឌកម្ម​នេះ ​ដែលសំដៅទៅ​លើ​លោក Ali Larijani លេខា​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ​ជាន់ខ្ពស់​អ៊ីរ៉ង់ និង​កងឆ្មាំ​បដិវត្តន៍​អ៊ីស្លាម (IRGC) ជាច្រើន​នាក់ និង​ មេបញ្ជាការ​អនុវត្ត​ច្បាប់មួយចំនួនផង ។
រតនាគារក៏បានដាក់ ទណ្ឌកម្មបុគ្គល និង អង្គភាពចំនួន១៨ ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថា បានជួយអ៊ីរ៉ង់ ឱ្យគេចពីទណ្ឌកម្មប្រេង ខណៈដែលក្រសួងការបរទេស សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើពន្ធនាគារ Fardis របស់អ៊ីរ៉ង់។

គួរឲ្យដឹងដែរថាប៉ុន្មានសប្តាហ៍នេះអ៊ីរ៉ង់​ ត្រូវ​បាន​គ្រប់​គ្រង​ ដោយ​កុប្បកម្ម​ពោល គឺចាប់​តាំង​ពី​ចុង​ខែ​ធ្នូ ដែល​បង្ក​ឡើង​ដោយ​បញ្ហាអតិផរណាដ៏អាក្រក់ និង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចំពោះ​តម្លៃ​ប្រាក់​រៀលរបស់​អ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top