មន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់អ៊ីរ៉ង់ គំរាមកាត់ម្រាមដៃ និងដៃរបស់លោក ដូណាល់ ត្រាំ មិនឱ្យចុចគន្លឹះបញ្ជាបាន
បរទេស៖ មន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់អ៊ីរ៉ង់បានចេញការគំរាមកំហែងដោយផ្ទាល់ប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកនឹងបង្កឱ្យមានការសងសឹកប្រឆាំងនឹងកងកម្លាំងអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា, នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន FOX NEWS ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការគំរាមនេះបានកើតឡើងនៅពេលដែលប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបានបញ្ជាក់ទៅកាន់ Fox News Digital ថា យ៉ាងហោចណាស់នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងកំពុងត្រូវបានដាក់ទៅឱ្យកាន់ទីតាំងឡើងវិញទៅកាន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងជាមួយទីក្រុងតេហេរ៉ង់។
ឧត្តមសេនីយ៍ជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Mohsen Rezaei ដែលជាសមាជិកនៃក្រុមប្រឹក្សាវិនិច្ឆ័យរហ័សរបស់អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានធ្វើការគំរាមកំហែងទៅអាមេរិកក្នុងអំឡុងពេលថ្លែងសុន្ទរកថាសាធារណៈ។
លោក Rezaei បាននិយាយថា “លោក ដូណាល់ ត្រាំ បាននិយាយថា ដៃរបស់គាត់នៅលើគន្លឹះ។ យើងនឹងកាត់ដៃ និងម្រាមដៃរបស់គាត់ចេញ”, នេះបើយោងតាមសារព័ត៌មាន Iran International។
សារព័ត៌មាននេះក៏បានផ្សាយទៀតថា លោក Rezaei បានអះអាងថា អ៊ីរ៉ង់នឹងបោះបង់ចោលគំនិតណាមួយនៃបទឈប់បាញ់ ប្រសិនបើត្រូវបានវាយប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា
