ព័ត៌មានអន្តរជាតិ

ការប្រឈមមុខដាក់គ្នានៅកោះ​ Greenland បង្ហាញពីភាពលំបាក នៃស្វ័យភាពជា យុទ្ធសាស្ត្ររបស់អឺរ៉ុប

រ៉ូម៖​ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានឧ្យដឹងបន្ទាប់ពីកិច្ចពិភាក្សា ជាមួយអនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេសលោក​ Marco Rubio ថា ប្រទេសដាណឺម៉ាក និងសហរដ្ឋអាមេរិក​ មាន «ការខ្វែងគំនិតគ្នាជាមូលដ្ឋាន» លើអនាគតនៃកោះ​ Greenland។

នៅថ្ងៃដដែលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកត្រូវការកោះ Greenland ខណៈដែលប្រទេសអឺរ៉ុបជាច្រើនបានប្រកាសថា ពួកគេនឹងបញ្ជូនបុគ្គលិកយោធាទៅកាន់កោះនេះ​ សម្រាប់បេសកកម្មបណ្តុះបណ្តាល។

ជម្លោះ Greenland បានបង្ហាញពីសំណួរ មិនស្រួលមួយ​ ដែលអឺរ៉ុបមិនអាចជៀសវាងបានទៀតទេ៖ តើអឺរ៉ុបនឹងអាចការពារទឹកដី របស់ខ្លួនដូចជាកោះ Greenland ដែរឬទេ? តើបញ្ហាប្រឈមជាក់ស្តែងអ្វីខ្លះ​ ដែលអឺរ៉ុបប្រឈមមុខនៅលើផ្លូវឆ្ពោះ ទៅរកស្វ័យភាពជាយុទ្ធសាស្ត្រ?

អ្នកសង្កេតការណ៍អឺរ៉ុបព្រមានថា ក្នុងចំណោមទំនាក់ទំនង អន្តរអាត្លង់ទិកដែលកំពុងផ្លាស់ប្តូរ អឺរ៉ុបអាចនៅតែជាប់គាំង ក្នុងជំហរឆ្គងមួយ ដែលមិនទុកចិត្តសហរដ្ឋអាមេរិក ឬសម្រេចបានស្វ័យភាពជាយុទ្ធសាស្ត្រ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top