ព័ត៌មានអន្តរជាតិ

អាមេរិក​ ដាក់ទណ្ឌកម្មលើអង្គភាពចំនួន ១៣ និងបុគ្គលចំនួន ១១ នាក់ ដែលត្រូវបានចោទប្រកាន់ថា​ មានទំនាក់ទំនងជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ យោងតាមសេចក្តីថ្លែងការណ៍ មួយពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក​ កំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន ១៣ និងបុគ្គលចំនួន ១១ នាក់បន្ថែមទៀត ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។

បញ្ជីឈ្មោះជនជាតិដែលត្រូវបានកំណត់ជាពិសេស (SDN) ដែលបានធ្វើបច្ចុប្បន្នភាពបានបង្ហាញថា បុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មគឺ ជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់ រួមទាំងអ្នកដែលមានទំនាក់ទំនង ជាមួយកងកម្លាំងអនុវត្តច្បាប់របស់អ៊ីរ៉ង់ ឬកងឆ្មាំបដិវត្តន៍អ៊ីស្លាម និងយ៉ាងហោចណាស់បីនាក់​ ដែលមានទំនាក់ទំនងជាមួយវិស័យថាមពល។

អង្គភាពដែលត្រូវបានកំណត់គោលដៅ រួមមានពន្ធនាគារមួយនៅក្នុងខេត្ត Alborz របស់អ៊ីរ៉ង់ និងក្រុមហ៊ុនចំនួន​ ៨​ ដែលមានមូលដ្ឋាននៅអារ៉ាប់រួម។

យោងតាមការជូនដំណឹងរបស់ OFAC ទ្រព្យសម្បត្តិរបស់បុគ្គល និងអង្គភាពដែលដាក់ក្នុងបញ្ជី SDN ត្រូវបានរារាំង ហើយជាទូទៅបុគ្គលអាមេរិក​ ត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយពួកគេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា រដ្ឋបាលរបស់លោកត្រូវបានជូនដំណឹងថា ការសម្លាប់នេះបានបញ្ឈប់នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយនឹង «តាមដាន និងមើលថាតើដំណើរការនេះជាអ្វី»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top