បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេសកជនពិសេសរបស់ប្រធានាធិបតី Donald Trump លោក Steve Witkoff បាននិយាយថា សហរដ្ឋអាមេរិកមានបំណងចង់ដោះស្រាយការទូតចំពោះភាពតានតឹង ដែលកំពុងបន្តជាមួយប្រទេសអ៊ីរ៉ង់ ជាជាងសកម្មភាពយោធា។
បេសកជនពិសេសរបស់ប្រធានាធិបតី Donald Trump លោក Steve Witkoff បាននិយាយថា ដោយជំរុញឱ្យទីក្រុងតេហរ៉ង់ក្នុងការកាត់បន្ថយកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។
រលកនៃការតវ៉ាបានចាប់ផ្តើមនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីចុងខែធ្នូមកម្ល៉េះ។ ដំបូងឡើយវាកើតឡើងដោយសារការកើនឡើងអតិផរណា និងការធ្លាក់ថ្លៃយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណជាតិ ហើយបានធ្វើឲ្យមានភាពរង្គោះរង្គើខាងផ្នែកនយោបាយ និងហិង្សាយ៉ាងឆាប់រហ័ស ដោយមនុស្សរាប់រយនាក់បានបាត់បង់ជីវិតនៅទូទាំងប្រទេស។
យ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងតេហរ៉ង់បានស្តីបន្ទោស ក្រុមភេរវករ ដែលជ្រៀតចូលនៃបាតុកម្មដោយសន្តិវិធីដំបូង ក៏ដូចជាការជ្រៀតជ្រែកដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
