លោក ហ្សេឡិនស្គី បញ្ជាក់ថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខអចិន្ត្រៃយ៍
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខអចិន្ត្រៃយ៍ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។
លោក ហ្សេឡិនស្គី បានប្រាប់សន្និសីទសារព័ត៌មានមួយថា មន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សាគ្នាក្នុងពេលឆាប់ៗនេះ លើការធានាសន្តិសុខ និងកញ្ចប់ស្តារឡើងវិញ សម្រាប់អ៊ុយក្រែន ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងទាំងនេះអាចត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos នៅសប្តាហ៍ក្រោយ។
លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន អ៊ុយក្រែនត្រូវការការផ្គត់ផ្គង់មីស៊ីលជាប្រចាំ សម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ដើម្បីការពារខ្លួន។
រហូតដល់ថ្ងៃសុក្រ ប្រព័ន្ធការពារដែនអាកាសជាច្រើននៅក្នុងប្រទេសនេះ គ្មានមីស៊ីលទេ ប៉ុន្តែអ៊ុយក្រែនបានទទួលកញ្ចប់មីស៊ីលថ្មីមួយនៅព្រឹកថ្ងៃដដែលនោះ៕
ប្រែសម្រួល ឈូក បូរ៉ា
