ព័ត៌មានអន្តរជាតិ

‎ ក្រឡាប់រថយន្តស្ទូច ទៅលើស្ពានផ្លូវថ្មើរជើង ក្នុងទីក្រុងបាងកក បណ្តាលឲ្យរបួសមនុស្ស២នាក់‎

បរទេស៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ រថយន្តស្ទូចមួយគ្រឿងដែលមានកង់ប្រាំមួយបានក្រឡាប់លើស្ពានមួយក្នុងទីក្រុងបាងកក ដោយគេចផុតពីការធ្លាក់ចូលទៅក្នុងប្រឡាយទឹក និងបណ្តាលឲ្យមនុស្សពីរនាក់រងរបួស; នេះបើយោងតាមអាជ្ញាធរ។

‎យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា មន្ត្រីបានរកឃើញរថយន្ត Hino Mega ដែលមានកង់ប្រាំមួយ ក្រឡាប់ផ្ងារជើងនៅលើផ្លូវថ្មើរជើងនៃស្ពាន។ ប្រេងត្រូវបានគេរាយការណ៍ថា បានលេចធ្លាយទៅលើផ្ទៃផ្លូវ ដែលជំរុញឱ្យមន្ត្រីស្រុកបានរាយខ្សាច់ដើម្បីការពារគ្រោះថ្នាក់បន្ថែមទៀត។

‎មនុស្សពីរនាក់បានរងរបួស នៅក្នុងគ្រោះថ្នាក់នេះ។ បុរសម្នាក់អាយុប្រហែល ២៨ ឆ្នាំ បានរងរបួសទ្រូង ហើយត្រូវបានអ្នកស្ម័គ្រចិត្ត ជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ Klang។ បុរសម្នាក់ទៀត អាយុប្រហែល ២០ ឆ្នាំ បានរងរបួសស្រាល បានទទួលការសង្គ្រោះបឋម នៅកន្លែងកើតហេតុ ហើយបានបដិសេធ មិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យ ។

‎ប្រែសម្រួលៈ ណៃ តុលា

To Top