ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន ត្រៀមបញ្ចូនយោធា១៥០០នាក់ បង្ក្រាបបាតុករនៅ Minnesota

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត Washington Post បានសរសេរកាលពីថ្ងៃអាទិត្យម្សិលមិញថា មន្ទីរបញ្ចកោណបានបញ្ជា ឱ្យទាហានអាមេរិក ដែលបំពេញកាតព្វកិច្ច សកម្មប្រមាណ១៥០០នាក់ ដើម្បីដាក់ពង្រាយបង្ក្រាបនិងលប់បំបាត់ភាព ចលាចលនៅក្នុងរដ្ឋ Minnesota ។

បាតុកម្មជាច្រើនខែដែលនាំគ្នាប្រឆាំង នឹងភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) នៅក្នុងតំបន់នេះបានកើនឡើង យ៉ាងខ្លាំងនៅដើមខែមករា បន្ទាប់ពីមានការបាញ់ សម្លាប់ស្ត្រីម្នាក់នៅទីក្រុង Minneapolis ។

ប្រភពដដែលបានសរសេរទៀតថា ឥឡូវនេះ មន្ទីរបញ្ចកោណបានដាក់កងទ័ព ពីកងពលទ័ពអាកាសទី១១ ដែលមានមូលដ្ឋាននៅរដ្ឋអាឡាស្កា ដើម្បីរង់ចាំក្នុងករណី ដែលអំពើហឹង្សានៅក្នុងរដ្ឋMinnesotaកើនឡើង។

មន្ទីរបញ្ចកោណ ជាធម្មតារៀបចំសម្រាប់ ការសម្រេចចិត្តណាមួយ ដែលប្រធានាធិបតីអាមេរិកអាចធ្វើបាន នេះបើតាមការដកស្រង់សម្តី របស់អ្នកនាំពាក្យសេតវិមាន។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមថានឹងអនុវត្តច្បាប់ Insurrection Act ឆ្នាំ ១៨០៧ ប្រសិនបើ អ្នកនយោបាយពុករលួយ មិនព្រមបញ្ឈប់ ការបង្កចលាចលអាជីព និងអ្នកបះបោរ ពីការវាយប្រហារភ្នាក់ងារ ICE ។ ច្បាប់សហព័ន្ធ នឹងអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ព ដើម្បីលុបបំបាត់បញ្ហាស៊ីវិល ក្នុងស្រុក ឬការបះបោរគ្រប់ទំរង់៕

ប្រែសម្រួល៖ស៊ុនលី

To Top