នាយករដ្ឋមន្ត្រីអ៊ីតាលី និយាយថាតម្លៃ ពន្ធគយ របស់អាមេរិក ជុំវិញបញ្ហា Greenlandគឺជាកំហុសដ៏ធំមួយ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាក់ពន្ធរបស់សហរដ្ឋអាមេរិក លើបណ្តាប្រទេសអឺរ៉ុបជុំវិញបញ្ហាចង់កាន់កាប់ទឹកដី Greenland គឺជា កំហុសដ៏ធ្ងន់ធ្ងរមួយ ។
យោងតាមសារព័ត៌មាន Rai News របស់ប្រទេសអ៊ីតាលី លោកស្រី Meloni បានធ្វើការកត់សម្គាល់នេះ អំឡុងពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង ។ លោកស្រីបាននិយាយថា លោកស្រីបានពិភាក្សាបញ្ហានេះជាមួយប្រធានាធិបតីអាមេរិក Donald Trump និងអគ្គលេខាធិការ អង្គការណាតូរួចមកហើយ។
ដោយកត់សម្គាល់ថាតំបន់អាក់ទិកគឺជាតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ លោកស្រី Meloni បាននិយាយថា នៅក្នុងបរិបទនេះការសម្រេចចិត្តរបស់បណ្តាប្រទេសអឺរ៉ុបមួយចំនួនក្នុងការពង្រាយកងទ័ពដើម្បីពង្រឹងសន្តិសុខគួរតែត្រូវបានយល់ដឹងឲ្យបានគ្រប់គ្នា។
ការកត់សម្គាល់របស់លោកស្រី Meloni បានធ្វើឡើងក្នុងការឆ្លើយតប ទៅនឹងការប្រកាសរបស់លោក Trump កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ១០ភាគរយចាប់ពីថ្ងៃទី១ខែកុម្ភៈ លើទំនិញពីប្រទេសដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់ ហើយដំឡើងពន្ធដល់២៥ភាគរយចាប់ពីដើមខែមិថុនា លុះត្រាតែមានកិច្ចព្រមព្រៀងទិញយក Greenland អាចកើតឡើង៕
ប្រែសម្រួល៖ស៊ុនលី
