បារាំង នឹងស្វែងរកឧបករណ៍ប្រឆាំងការ បង្ខិតបង្ខំរបស់សហភាពអឺរ៉ុប ប្រសិនបើការយកពន្ធរបស់អាមេរិកជុំវិញបញ្ហាកោះ Greenland នៅតែបន្ត
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងស្នើសុំឱ្យមានការធ្វើឱ្យសកម្ម នៃឧបករណ៍ប្រឆាំងការបង្ខិតបង្ខំរបស់សហភាពអឺរ៉ុប ប្រសិនបើការគំរាមកំហែងពន្ធ របស់សហរដ្ឋអាមេរិកត្រូវបានអនុវត្ត នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុបារាំង RTL ដោយដកស្រង់ប្រភព ដែលជិតស្និទ្ធនឹងលោក ម៉ាក្រុង។
លោក ម៉ាក្រុង បានរិះគន់ការគំរាមកំហែងពន្ធ របស់សហរដ្ឋអាមេរិកជុំវិញបញ្ហាកោះ Greenland ថា “មិនអាចទទួលយកបាន” ដោយសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅអឺរ៉ុប នឹងឆ្លើយតបតាមរបៀបរួបរួម និងសម្របសម្រួល ប្រសិនបើពួកគេត្រូវបានបញ្ជាក់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០ ភាគរយលើទំនិញទាំងអស់ ពីប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់លើកោះ Greenland ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ។
ប្រធានាធិបតីបារាំងរូបនេះ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមពន្ធទាំងនោះ នឹងកើនឡើងដល់ ២៥ ភាគរយនៅថ្ងៃទី ១ ខែមិថុនា ហើយនឹងបន្តរហូត ដល់កិច្ចព្រមព្រៀង មួយត្រូវបានសម្រេចសម្រាប់ សហរដ្ឋអាមេរិកក្នុងការទិញយកកោះ Greenland នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
Greenland ដែលជាកោះធំជាងគេបំផុតរបស់ពិភពលោក គឺជាទឹកដីគ្រប់គ្រងដោយខ្លួនឯង នៅក្នុងប្រទេសដាណឺម៉ាក ដោយទីក្រុង Copenhagen នៅតែគ្រប់គ្រងលើគោលនយោបាយការពារជាតិ និងការបរទេស ។ ចាប់តាំងពីវិលត្រឡប់មកកាន់តំណែងវិញនៅឆ្នាំ ២០២៥ លោក ដូណាល់ ត្រាំ បានបង្ហាញម្តងហើយម្តងទៀតនូវបំណងប្រាថ្នាចង់ “ទទួលបាន” កោះ Greenland៕
ប្រែសម្រួល ឈូក បូរ៉ា
