បទវិភាគ ៖ ការវាទី នៃ”លទ្ធិម៉ុនរ៉ូថ្មី” នឹងគំរាមកំហែង ដល់និន្នាការ នៃសណ្តាប់ធ្នាប់សកល
នាពេលថ្មីៗកន្លងទៅនេះ ប្រតិបត្តិការមួយចំនួន របស់សហរដ្ឋអាមេរិក សំដៅលើប្រទេសវ៉េណេស៊ុយអេឡា ដូចជាប្រតិបត្តិការ វាយប្រហារយោធា ការគ្រប់គ្រងលោកម៉ាឌូរ៉ូ ប្រធានាធិបតី វ៉េណេស៊ុយអេឡា និងភរិយាដោយបង្ខំ និងការប្រកាស ជាសាធារណៈថា នឹងគ្រប់គ្រងរដ្ឋអំណាច ប្រទេសវ៉េណេស៊ុយអេឡា និងគ្រប់គ្រង ធនធានប្រេងកាត របស់វ៉េណេស៊ុយអេឡាជាដើម បានបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោក នូវតក្កវិជ្ជាអនុត្តរភាព និងបុគ្គលិកលក្ខណៈ ស្តីពីអំណាចខ្លាំង នៃអ្វីដែលហៅថា”លទ្ធិម៉ុនរ៉ូថ្មី” ។ ទង្វើមួយចំនួននេះ មិនត្រឹមតែជាការរំលោភបំពាន យ៉ាងកម្រោលលើរដ្ឋ អធិបតេយ្យមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជាន់ឈ្លី តាមតែទំនើងចិត្តនិងការរំលោភបំពាន យ៉ាងគឃ្លើនលើច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាន នៃទំនាក់ទនងអន្តរជាតិ ដែលចាត់ទុកកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញ អង្គការសហប្រជាជាតិជាស្នូលផងដែរ ។

តើ”លទ្ធិម៉ុនរ៉ូថ្មី”សំដៅលើអ្វី? ពាក្យសម្ដីនិងសកម្មភាពរបស់សហរដ្ឋអាមេរិក គឺជាការផ្តល់ចម្លើយផ្ទាល់។
បើមើលពីគោលបំណង ទង្វើរបស់អាមេរិក គឺដើម្បីធានាឱ្យអឌ្ឍគោលខាងលិច ក្លាយជា”អឌ្ឍគោលរបស់យើង” ដូចដែលអ្នកនយោបាយអាមេរិក បានលើកឡើងនោះ ធ្វើឱ្យអាមេរិក អាចប្រើប្រាស់ទឹកដី ធនធាន និងនាវាចរណ៍ របស់ប្រទេសក្នុងតំបន់ និងធ្វើឱ្យកិច្ចការផ្ទៃក្នុងនិងការទូត របស់ប្រទេសទាំងនេះ ត្រូវបានសម្រេច តាមឆន្ទៈរបស់អាមេរិក ។ បើមើលពីវិធីសាស្រ្ត សហរដ្ឋអាមេរិក មិនបានលាក់បាំងទាល់តែសោះពីការពឹង ផ្អែកលើមធ្យោបាយយ៉ាង កម្រោលនិងហួសហេតុដូចជា ការវាយប្រហារយោធា ការបង្ខិតបង្ខំ ការគំរាមកំហែងខាងសេដ្ឋកិច្ច និងការធ្វើវិទ្ធង្សនារដ្ឋ អំណាចជាដើម ។ ដើម្បីទទួលបាន ផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិក ដែលចាត់ទុកកម្លាំងជាក់ស្តែងជាអទិភាព ចម្បងនិងអនុវត្តគោល នយោបាយ”អាមេរិកជាអាទិភាពចម្បងបំផុត” ប្រើគ្រប់ល្បិចកលនិងធ្វើអ្វីសម្រេចតែចិត្តខ្លួន ដើម្បីសម្រេចគោលបំណង។
ខណៈដែលសហរដ្ឋអាមេរិក ចាត់ទុកអឌ្ឍគោលខាងលិចជាតំបន់អាទិភាពក្នុងគោលនយោបាយអនុត្តរភាពរបស់ខ្លួនម្តងទៀត សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ របស់អាមេរិកឡាទីន និងការ៉ាប៊ីនប្រហែលនឹងរងការវាយប្រហារគ្រប់ជ្រុងជ្រោយ ហើយភាពម្ចាស់ការខាងយុទ្ធសាស្ត្រ របស់បណ្តាប្រទេស ក្នុងតំបន់នឹងត្រូវរឹតត្បិតយ៉ាងខ្លាំង ។ សហរដ្ឋអាមេរិក បង្កើនការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសក្នុងតំបន់ និងលូកដៃបង្កើតភាព បែកបាក់ខាងនយោបាយ វានឹងនាំមកនូវហានិភ័យ ដល់ស្ថិរភាពនយោបាយនៃប្រទេសទាំងនេះ។
ហានិភ័យរបស់”លទ្ធិម៉ុនរ៉ូថ្មី” មិនត្រឹមតែសំដៅ ចំពោះអាមេរិកឡាទីននោះទេ ។ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រើប្រាស់កម្លាំងអាវុធ ទៅលើប្រទេសវ៉េណេស៊ុយអេឡា លោកGuterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយដោយត្រង់ៗថា រឿងនេះបានបង្កើត”គំរូដ៏គ្រោះថ្នាក់” ។ តាមពិតទៅ “លទ្ធិម៉ុនរ៉ូថ្មី”បានល្មើសនឹងច្បាប់អន្តរជាតិ បច្ចុប្បន្ននិងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិទាំងស្រុង រំលោភយ៉ាងធ្ងន់ធ្ងរនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានឈរនៅម្ខាងប្រឈមមុខ ជាមួយសច្ចភាពនិងយុត្តិធម៌អន្តរជាតិ ។
ជោគវាសនារបស់ពិភពលោក គួរតែត្រូវបានក្តាប់ជាប់រួមគ្នាដោយបណ្តាប្រទេសនានា ច្បាប់អន្តរជាតិគួរតែត្រូវបានតាក់តែងរួមគ្នាដោយបណ្តាប្រទេសនានា កិច្ចការអន្តរជាតិគួរតែត្រូវ បានគ្រប់គ្រងរួមគ្នាដោយបណ្តាប្រទេសនានា ហើយផ្លែផ្កា នៃការអភិវឌ្ឍ គួរតែត្រូវបានចែករំលែកដោយបណ្តាប្រទេសនានា ។ “យើងចង់បានវឌ្ឍនភាព តែមិនមែនលទ្ធិម៉ុនរ៉ូទេ”បានក្លាយជាសំឡេងរួម របស់ប្រជាជនជុំវិញពិភពលោក។ ប្រទេសសកលខាងត្បូង គួរតែពន្លឿនការរួមគ្នាធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាឡើង គាំពារនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ជំរុញសណ្តាប់ធ្នាប់អន្តរជាតិ ឱ្យរីកចម្រើនទៅរកទិស ដៅដែលកាន់តែយុត្តិធម៌និងភាពសមហេតុផល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរួមគ្នាកសាងអនាគតប្រកបដោយបរិយាប័ន្ន៕
