ហ្គាហ្សាអបអរ បទឈប់បាញ់ ឈានមកដល់ថ្ងៃទី១០០ ដែលបានអនុវត្ត
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលសម្របសម្រួលដោយអាមេរិករវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស បានឈានមកដល់ថ្ងៃទី១០០ ។
បច្ចុប្បន្ននេះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសចាប់ផ្តើមដំណាក់កាល បន្ទាប់នៃផែនការ សន្តិភាពរបស់ខ្លួនផងដែរ។
បទឈប់បាញ់ដែលបានចូល ជាធរមានក្នុងខែតុលា គឺជាផ្នែកមួយនៃដំណាក់កាលដំបូង នៃផែនទីបង្ហាញផ្លូវ ដែលបង្ហាញដោយប្រធានាធិបតី អាមេរិក Donald Trump ។ បទប្បញ្ញត្តិរបស់ខ្លួនរួមមានបទឈប់បាញ់ ការវិលត្រឡប់មកវិញចំណាប់ខ្មាំង និងការបង្កើន ជំនួយមនុស្សធម៌ដល់ក្រុមពលរដ្ឋរងគ្រោះ។
យោងតាមរបាយការណ៍ដែលបានដាក់ឱ្យ RT កាលពីថ្ងៃអាទិត្យដោយអ្នកកាសែត ក្នុងស្រុក Rami Mughari មកពីទីក្រុង Gaza អាហារសំខាន់ៗមួយចំនួន ឧស្ម័នចម្អិនអាហារ និងប្រេងឥន្ធនៈបានក្លាយទៅជាមាន កាន់តែច្រើនក្នុងរយៈពេលបីខែ កន្លងមកនេះ ខណៈដែលបញ្ហាអគ្គិសនី និងទឹកប្រើប្រាស់ នៅតែបន្តផ្តល់ឲ្យនៅឡើយ។
លោក Mughari ក៏បានកត់ សម្គាល់ផងដែរថា ខណៈដែលអ៊ីស្រាអែល នៅតែធ្វើការវាយប្រហារខ្លះៗ ប៉ុន្តែយ៉ាងណាក្ទីស្ថាន ភាពសុវត្ថិភាពទាំងមូល នៅក្នុងក្រុមបានប្រសើរឡើង។
ទោះបីជាមានបទឈប់បាញ់ ក៏ដោយ ក៏ភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញ ទៅមកជាបន្តបន្ទាប់ពីបទ រំលោភបំពាន។ អាជ្ញាធរសុខាភិបាលក្នុងតំបន់រាយការណ៍ថា មនុស្សជាង៤៥០នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា៕
ប្រែសម្រួល៖ស៊ុនលី
