ព័ត៌មានអន្តរជាតិ

បេឡារុស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលរួមជាមួយ ក្រុមប្រឹក្សាសន្តិភាពរបស់សហរដ្ឋអាមេរិក

បរទេស៖ ប្រធានាធិបតីបេឡារុស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី លោក Alexander Lukashenko បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ ដើម្បីចូលរួមជាមួយ ក្រុមប្រឹក្សាសន្តិភាពរបស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ថា ក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump ដែលជាជំហានចុងក្រោយបំផុតក្នុងការផ្សះផ្សាជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីភាពឯកោអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំ។
ប៉ុស្តិ៍ Telegram របស់ប្រធានាធិបតីបានចេញផ្សាយវីដេអូរបស់លោក Lukashenko ដែលបានចុះហត្ថលេខាលើឯកសារនេះ ហើយបានដកស្រង់សម្តីរបស់លោកថា លោកសង្ឃឹមថានឹងចូលរួមចំណែកដល់សន្តិភាពនៅអ៊ុយក្រែន។

លោក Lukashenko ដែលកាន់អំណាចតាំងពីឆ្នាំ ១៩៩៤ ត្រូវបានលោកខាងលិចមើលងាយជាយូរមកហើយ ដោយសារតែកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់លោក និងការគាំទ្ររបស់លោកចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ប្រែសម្រួល: ណៃ តុលា

To Top