បទវិភាគ ៖ ចិនកំពុងទទួលបានទំនុកចិត្ត ពីទុនវិនិយោគបរទេស តាមរយៈការអនុវត្តជាក់ស្តែង
“ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាព ដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាព ដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថា សេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយ នៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិ ទូទាំងពិភពលោក នៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាត ខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោក បានបង្ហាញពីមតិរបស់ខ្លួន ។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃ ចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ”និង “ភាពធន់ដ៏ខ្លាំងក្លា”ជាដើមព្រមៗគ្នា ។

ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់ នៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៤”របស់ចិន GDPរបស់ចិនបានលើសពី១៤០ទ្រីលានយាន់ប្រាក់ចិន ជាលើកដំបូង ភារកិច្ចជាគោលដៅសំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ត្រូវបានសម្រេចដោយគាប់ប្រសើរ ។ នេះមិនត្រឹមតែមានន័យថា “ផែនការអភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី១៤” បានសម្រេចដោយជោគជ័យ ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការសម្រេចបាន នូវការចាប់ផ្តើមដ៏ល្អប្រសើរ នៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំ ទី១៥”ផងដែរ ។ នាពេលថ្មីៗនេះ អង្គការអន្តរជាតិសំខាន់ៗ បានដំឡើងការព្យាករណ៍ ចំពោះកំណើនសេដ្ឋកិច្ច របស់ចិនជាបន្តបន្ទាប់ មូលធនអន្តរជាតិដែលមានក្រុមហ៊ុន JPM និងក្រុមហ៊ុន BLK ជាតំណាង បាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ដែលបានសបញ្ជាក់ឱ្យឃើញថា សហគមន៍អន្តរជាតិមានសុទិដ្ឋិនិយមចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ លើពិភពលោក សេដ្ឋកិច្ចចិនបានវិវឌ្ឍទៅមុខក្រោមសម្ពាធប្រកបដោយស្ថិរភាព នេះគឺជាផលប្រយោជន៍ដ៏ធំធេង សម្រាប់ពិភពលោក ។ លោកHe Jun អគ្គនាយកប្រតិបត្តិប្រចាំតំបន់ អាស៊ីខាងជើង នៃក្រុមហ៊ុន KSB ដែលជាក្រុមហ៊ុនផលិតសន្ទះ បិទបើកនិងម៉ាស៊ីនបូមរបស់អាល្លឺម៉ង់ បានថ្លែងថា មូលដ្ឋានគ្រឹះឧស្សាហកម្មរបស់ចិន មានភាពរឹងមាំ ដែលបានផ្តល់ទីផ្សារនិងលំហកំណើន សម្រាប់សហគ្រាសទុនបរទេសទប់ទល់នឹង ហានិភ័យនិងទទួលការអភិវឌ្ឍជាបន្តបន្ទាប់ ។
អ្វីដែលគួរឱ្យបញ្ជាក់នោះគឺសេដ្ឋកិច្ចរបស់ចិន ក៏មានភាពធន់ដ៏ខ្លាំងក្លាដែរ នេះបានបំពេញ បន្ថែមភាពប្រាកដប្រជា ដ៏មានតម្លៃដល់សេដ្ឋកិច្ចពិភពលោក ដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល ។ ប្រព័ន្ធសារព័ត៌មានបរទេសដូចជា ប៉ុស្តិ៍ CNBC របស់សហរដ្ឋអាមេរិកជាដើមបានលើកឡើងថា ក្រោមកម្លាំងសម្ពាធដូចជា សង្គ្រាមពន្ធគយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក និងភាពមិនប្រាកដប្រជាបានកើនឡើងជាដើម សេដ្ឋកិច្ចចិនទទួលបាន នូវសមិទ្ធផលបែបនេះ គឺបានមកដោយមិនងាយទេ។
យោងតាមរបាយការណ៍ថ្មីបំផុតរបស់ក្រុមហ៊ុន KPMG ដែលជាទីភ្នាក់ងារគណៈនេយ្យករ ដ៏ល្បីឈ្មោះលើពិភពលោកបានឱ្យដឹងថា សហគ្រាសពហុជាតិចំនួនជិត៧០ភាគរយ ដែលបានផ្តល់បទសម្ភាសន៍មានជំនឿចិត្ត ចំពោះអនាគតអភិវឌ្ឍន៍នៅប្រទេសចិន ក្នុងរយៈពេល៣ដល់៥ឆ្នាំខាងមុខនេះ សហគ្រាសពហុកជាតិចំនួន៩៤ភាគរយប្រកាន់ខ្ជាប់ការវិនិយោគនៅទីផ្សារចិន ។ បើប្រៀបធៀបនឹងការព្យាករណ៍អំពីសេដ្ឋកិច្ចសកល ក្រុមហ៊ុនពហុជាតិកាន់តែមានសុទិដ្ឋិនិយម ចំពោះអនាគតសេដ្ឋកិច្ចរបស់ចិន ។ នេះបានបង្ហាញថា ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង។
បើចង់វាយតម្លៃចំពោះសេដ្ឋកិច្ចចិន គឺគួរមើលពីស្ថានការណ៍ បច្ចុប្បន្ននេះផង និងមើលពីនិន្នាការដ៏វែងឆ្ងាយផងដែរ ។ ភាពធន់ដែលសេដ្ឋកិច្ចចិន បានបង្ហាញនិង ការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលចិនដើម្បីពង្រីកការបើកទូលាយជាបន្តបន្ទាប់ បានធ្វើឱ្យពិភពលោកអាចជឿថា នៅពេលអនាគត ទីនេះនៅតែជា “ប្រភពកំណើន” និង“ប្រភពនៃការច្នៃប្រឌិតថ្មី” សម្រាប់ជំរុញសេដ្ឋកិច្ចពិភពលោកដដែល ៕
