ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការជាមួយរដ្ឋបាល ទេសចរណ៍កាណាដា

ថ្ងៃទី១៥ខែមករា ក្នុងឱកាសដែលលោកCarneyនាយករដ្ឋមន្រ្តីកាណាដាបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោកស្រី Jennifer May ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅប្រទេសចិន បានចុះហត្ថលេខាលើ «លិខិតសម្តែងបំណង ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និង រដ្ឋបាលទេសចរណ៍កាណាដា» នៅក្រុងប៉េកាំង។ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានអញ្ជើញជាសាក្សីក្នងុពិធីចុះហត្ថលេខា ។

រដ្ឋបាលទេសចរណ៍កាណាដា គឺជាស្ថាប័នឯកទេសដែលរដ្ឋាភិបាលកាណាដា បង្កើតឡើងដើម្បីជំរុញយ៉ាងពេញទំហឹង នូវការអភិវឌ្ឍវិស័យទេសចរណ៍ របស់កាណាដា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលទេសចរណ៍កាណាដា បានពិគ្រោះពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនង ជាលក្ខណៈយន្តការ ដើម្បីជំរុញ ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរចិន និងកាណាដា ក៏ដូចជារួមចំណែកជាកម្លាំង ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានការ អភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាពនិងជានិរន្តរភាព៕

To Top