ការស្ទង់ប្រជាមតិ របស់ CGTN បង្ហាញថា GDP របស់ចិន ដែលមានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិនបង្ហាញថា ប្រទេសចិនក្លាយជាប្រទេស ដែលមានភាពប្រាកដប្រជាធំបំផុត នៅក្នុងពិភពលោក ដែលមិនមានភាពប្រាកដប្រជា
ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនប្រចាំឆ្នាំ២០២៥ មានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៥% បើធៀបបៀបនឹងឆ្នាំ២០២៤បើគិតតាមតម្លៃថេរ ។ សមិទ្ធផលនៃសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៥ បាននាំមកនូវទំនុកចិត្តបន្ថែមទៀត សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដែលនៅតែមានភាពទន់ខ្សោយ ។ សេដ្ឋកិច្ចមានភាពធន់បានបង្កើនជំនឿចិត្ត ហើយការធ្វើបរិវត្តកម្ម នាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី ។ សក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិនបានបន្តកើនឡើង!
តាមលទ្ធផល នៃការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិត នៅជុំវិញពិភពលោកដែលធ្វើឡើង ដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨២,៦% បានកត់សម្គាល់ថា គំនិតរបស់ប្រទេសចិនអំពីការ អភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយគុណភាពខ្ពស់ បានដឹកនាំនិន្នាការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោក ។ ការស្ទង់ប្រជាមតិនេះ ត្រូវបានចេញផ្សាយនៅលើវេទិកាចំនួន ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើអ៊ីនធឺណិតចំនួន ១០០៤៤ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិ ។
