ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស​ចិន​ ៖​ ស្វាគមន៍​សហគ្រាស​ នៃប្រទេស​នានា ​បូក​រួមទាំង​​សហគ្រាស​អាមេរិក ​ជាដើម​ក្តាប់ជាប់​​កាលានុវត្តភាព ​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាពខ្ពស់​របស់​ប្រទេស​ចិន​

តាមការផ្សាយដំណឹង​បានឱ្យដឹងថា​ តាម​ការស្ទង់មតិ​នា ​របស់​សភាពាណិជ្ជកម្មអាមេរិក ​នៅ​ប្រទេសចិន​នាពេល​ថ្មីៗនេះ ​បាន​បង្ហាញថា ​អាត្រា​ដែល​​សហគ្រាស​អាមេរិក​នៅ​ប្រទេស​ចិន ​មាន​សុទិដ្ឋិនិយម ​ចំពោះ​ការរីកចម្រើន​នៃទីផ្សារចិន​​ បាន​កើនឡើង​យ៉ាង​លេចធ្លោ តាមការប៉ាន់ប្រមាណ ​សហគ្រាសលើស ពី​ពាក់កណ្តាល​​​នឹង​សម្រេច​បាន​ផលចំណេញ​ឬ​បាន​ចំណេញច្រើន​ជាង​ឆ្នាំមុន ។ ​ទាក់ទិននឹងករណីនេះ ​លោក​​Guo Jiakun ​អ្នកនាំពាក្យក្រសួងការបរទេស​ចិន​បាន​លើកឡើង​ក្នុង​សន្និសីទសារព័ត៌មាន​នាថ្ងៃទី​១៩ ខែមករាថា​ ​រឿងរ៉ាវ​ជោគជ័យរបស់​សហគ្រាស​អាមេរិកនៅប្រទេស​ចិន​បាន​បញ្ជាក់​ថា​ ​កិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន ​និង​អាមេរិក​បាន​ផ្តល់​ផលប្រយោជន៍ទៅវិញទៅមក ​ហើយ​ការជំរុញ​ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក​ ឱ្យ​វិវឌ្ឍទៅមុខ​ប្រកប​ដោយ​ស្ថិរភាព រឹងមាំ​និង​​ចីរភាព ​គឺ​សមស្រប​នឹង​ផលប្រយោជន៍រួម ​របស់ភាគីទាំងពីរ។

លោក​Guo Jiakunបន្តទៀតថា​ ​ទីផ្សារ​ចិន​ជា​កាលានុវត្តភាព​ដ៏​ធំ​សម្រាប់​ពិភពលោក ​ការរៀបផែនការ​ធ្វើ​អាជីវកម្ម​​នៅ​ប្រទេសចិន​មានន័យថា ទទួលបាន​ឱកាស​មុនគេ​ ​ហើយ​ការ​វិនិយោគ​នៅ​ប្រទេសចិន​អាចនាំ​មក​នូវ​ផលចំណេញយ៉ាងច្រើន។​យើង​ស្វាគមន៍​សហគ្រាស​នៃ​ប្រទេស​នានា បូក​រួមទាំង​​សហគ្រាស​អាមេរិក​ជាដើម​ក្តាប់​ជាប់​ “​កាលានុវត្តភាព​”​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាពខ្ពស់​របស់​ប្រទេស​ចិន​ ​ដើម្បី​ចែករំលែក​ផលប្រយោជន៍​ពី​​ទីផ្សារ​លំដាប់​ទ្រីលាន​យាន់ប្រាក់​ចិន​៕

To Top