ព័ត៌មានអន្តរជាតិ

លោក Witkoff ប្រកាសថា នឹងមានការសន្ទនាគ្នា ជាមួយនឹងលោក Putin នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បេសកជនពិសេស របស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា លោកនឹងជួប ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការ ដោះស្រាយជម្លោះអ៊ុយក្រែន។

លោកWitkoff បានធ្វើសេចក្តីប្រកាស នៅពេលនិយាយទៅកាន់ស្ថានីយទូរទស្សន៍ CNBC នៅខាងក្រៅវេទិកាសេដ្ឋកិច្ច ពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃពុធ។ លោក Witkoff បាន​និយាយ​ដោយ​សំដៅ​ទៅ​លោក​Putin​ថាមែន​ហើយ មើល យើង​ត្រូវ​ទៅ​ជួប​គាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោកបានកត់សម្គាល់ថាមាន វឌ្ឍនភាពដ៏អស្ចារ្យ ក្នុងការដោះស្រាយជម្លោះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែបាននិយាយថា ជម្លោះទឹកដីនៅតែជាចំណុចស្អិតជាប់ដ៏សំខាន់។

លោក Witkoff ក៏បានកត់សម្គាល់ផងដែរថា គាត់នឹងត្រូវអមដំណើរដោយកូនប្រសារ របស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Jared Kushner ។

បន្ថែមពីនោះលោក ក៏បាននិយាយថា លោកJared និងខ្ញុំនឹងចាកចេញពីយប់ថ្ងៃព្រហស្បតិ៍ ហើយមកដល់ទីក្រុង មូស្គូនៅពេលយប់ជ្រៅ ហើយបន្ទាប់មកទៅកាន់ UAE បន្ទាប់មកនឹងត្រៀម សម្រាប់ក្រុមការងារតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top