លោក Trump ប្រកាសថា ទឹកដី Greenland គឺជាដែនអធិបតេយ្យ របស់អាមេរិក
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា Greenland គឺជាទឹកដីរបស់អាមេរិក ហើយបានអំពាវនាវ ឱ្យមានការចរចាជាបន្ទាន់ជាមួយប្រទេស ដាណឺម៉ាក ដើម្បីនាំយកកោះនៅតំបន់ Arctic នេះឱ្យស្ថិតក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិក ដោយពណ៌នាការផ្លាស់ប្តូរនេះថា មានសារៈសំខាន់សម្រាប់សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក និងសម្រាប់អង្គការណាតូ។
លោក Trump បានធ្វើការកត់សម្គាល់ កាលពីថ្ងៃពុធនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យប្រទេសដាណឺម៉ាកបើកការចរចា លើការផ្ទេរអធិបតេយ្យភាពលើកោះនេះឲ្យបានឆាប់ៗនេះ។
ប្រធានាធិបតីអាមេរិកបានស្វែងរកការគ្រប់គ្រង របស់ខ្លួនជាយូរមកហើយលើទឹកដីស្វយ័តដាណឺម៉ាក ដែលមានប្រជាជនប្រហែល៥៦០០០នាក់ប៉ុណ្ណោះ ដោយអះអាងថាកោះនេះគឺមានសារៈសំខាន់ សម្រាប់ការប្រឆាំងនឹងអ្វី ដែលគាត់បានពិពណ៌នាថា ជាការគំរាមកំហែងពីរុស្ស៊ីនិងចិន។
យ៉ាងណាក្តីជាការឆ្លើយតបទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង បានច្រានចោលការអះអាងទាំងនេះ។ រុស្ស៊ីបានថ្កោលទោសអ្វីដែលខ្លួនហៅថាការបង្កើនកម្លាំងយោធារបស់ណាតូនៅតំបន់អាក់ទិក៕
ប្រែសម្រួល៖ស៊ុនលី
