ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក បដិសេធចរចា ជាមួយនឹងលោក Trump ចំពោះបញ្ហា Greenland

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បាននិយាយថា ប្រទេសដាណឺម៉ាក នឹងមិនចូលរួមក្នុងកិច្ចពិភាក្សាអំពីការបោះបង់ គោលការណ៍គ្រឹះ របស់ខ្លួននោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានអំពាវនាវឱ្យមាន ការចរចាជាបន្ទាន់ ក្នុងគោលបំណងដណ្តើមកាន់កាប់ Greenland ។

ក្នុងអំឡុងពេលសុន្ទរកថា ដ៏វែងមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃពុធ លោក Trump បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកនឹងដណ្តើមយក Greenland ពីប្រទេសដាណឺម៉ាក។

លោករដ្ឋមន្ត្រីបានបញ្ជាក់ដោយពណ៌នាGreenlandជា ទឹកដីរបស់យើង ទាំងដែលលោក Trump បាននិយាយថាគាត់កំពុង ស្វែងរកការចរចាជាបន្ទាន់ដើម្បីពិភាក្សាម្តងទៀតអំពីការទិញយកកោះនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗនោះ លោក Rasmussen បាននិយាយថា ប្រទេសដាណឺម៉ាកមិនព្រមលះបង់អធិបតេយ្យភាពលើ Greenland ឡើយ។

លោក​បាន​ថ្លែង​ថា​៖ ​យើង​នឹង​មិន​ចូល​ក្នុង​ការ​ចរចា​ដោយ​ផ្អែក​លើ​ការ​បោះបង់​គោលការណ៍​ជា​មូលដ្ឋាន​នោះ​ទេ​។រឿងនោះនឹងមិនអាចកើតឡើងទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top