លោក Trump និយាយថា អឺរ៉ុប គឺជាអ្នកដែលបំផ្លាញខ្លួនឯង
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា បណ្តាប្រទេសអ៊ឺរ៉ុប ចាំបាច់ត្រូវបញ្ច្រាស់ទស្សវត្ស នៃអ្វីដែលលោកហៅថា ការសម្រេចចិត្ត ដ៏អាក្រក់ ដើម្បីបញ្ឈប់ ការបំផ្លាញ ខ្លួនឯង។
ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos កាលពីថ្ងៃពុធ លោក Trump បាននិយាយថា ខណៈដែលសហរដ្ឋអាមេរិក ចង់ឃើញអឺរ៉ុបទទួលបានជោគជ័យ ពីព្រោះថាបច្ចុប្បន្នវាមិនដំណើរការ ក្នុងទិសដៅត្រឹមត្រូវទេ ។
លោកប្រធានាធិបតី បានស្តីបន្ទោសគោលនយោបាយការធ្វើចំណាកស្រុក ដែលមិនអាចគ្រប់គ្រងបានរបស់ប្រទេសអ៊ឺរ៉ុប និងអ្វីដែលគាត់ហៅថា ជាការបោកប្រាស់ថ្មីពណ៌បៃតង ដែលជាពាក្យដែលគាត់ប្រើដើម្បីពណ៌នា អំពីគោលនយោបាយថាមពលបៃតង ដោយលើកហេតុផលថា ការផ្តោតលើថាមពលខ្យល់បានជំរុញឱ្យតម្លៃថាមពលនៅក្នុងតំបន់ ។
លោកបាននិយាយថា៖ផលវិបាក នៃគោលនយោបាយបំផ្លិចបំផ្លាញបែបនេះគឺមានភាពស្រពេចស្រពិល រួមទាំងកំណើនសេដ្ឋកិច្ចទាប ស្តង់ដាររស់នៅទាប អត្រាកំណើតទាប ការធ្វើចំណាកស្រុកដែលរំខានដល់សង្គមភាពងាយរងគ្រោះកាន់តែច្រើនចំពោះសត្រូវបរទេសដែលជាសត្រូវ។
គួរឲ្យដឹងដែរថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហោះសារឡើងវិញនូវសុន្ទរកថារបស់លោក Trump លើ X ភ្លាមៗ ដោយលើកហេតុផលថា ប្រសិនបើអឺរ៉ុបមិនផ្លាស់ប្តូរគន្លងវប្បធម៌របស់ពួកគេ ពួកគេនឹងបន្តបំផ្លាញខ្លួនឯង៕
ប្រែសម្រួល៖ស៊ុនលី
