អាល្លឺម៉ង់ទាមទារសំណងសរុប ១,៣ទ្រីលានដុល្លារទៀតជុំវិញការបំផ្ទុះបំពាក់បង្ហូរប្រេង Nord Stream
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញគួរតែផ្តល់សំណងដល់ប្រទេសអាល្លឺម៉ង់សម្រាប់ហេតុការណ៍នៃការបំផ្ទុះឆ្នាំ២០២២ ដែលធ្វើអោយបំពង់បង្ហូរឧស្ម័ន Nord Stream លែងដំណើរការ នេះបើតាមអ្នកនយោបាយស្តាំនិយមអាល្លឺម៉ង់បានអះអាងថា។
ចំនួនទឹកប្រាក់ដែលបានលើកឡើងដោយលោក Kay Gottschalk សមាជិកសភាមកពីគណបក្សប្រឆាំងជំនួសសម្រាប់ប្រទេសអាល្លឺម៉ង់ (AfD) ពោលគឺជាចំនួនដែលឆ្លើយតបទៅនឹងសំណងចំនួន១,៣ទ្រីលានអឺរ៉ូដែល ទីក្រុងវ៉ារស្សាវ៉ាពីមុនធ្លាប់បានទាមទារពីទីក្រុងប៊ែរឡាំងសម្រាប់សង្គ្រាមលោកលើកទី២។
លោកGottschalk បានសរសេរនៅក្នុងការបង្ហោះ X កាលពីថ្ងៃពុធថាទឹកប្រាក់ ១,៣ ទ្រីលានអឺរ៉ូគួរតែគ្រប់គ្រាន់ជាសំណងសម្រាប់ភាពស្មុគស្មាញនៅក្នុងការបំផ្លិចបំផ្លាញ Nord Stream ។
អាជ្ញាធរក្រុងប៊ែរឡាំងបានសន្មតថា ទង្វើនៃការបំផ្លិចបំផ្លាញដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវបំពង់បង្ហូរឧស្ម័ន ដែលដឹកឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់នៅក្រោមសមុទ្របាល់ទិក ទៅកាន់ជនជាតិអ៊ុយក្រែនមួយក្រុមតូច។ ប្រទេសប៉ូឡូញបានច្រានចោលសំណើធ្វើបត្យាប័នអាល្លឺម៉ង់ជាមួយនឹងជនសង្ស័យសំខាន់ក្នុងសំណុំរឿងនេះ៕
ប្រែសម្រួល៖ ស៊ុនលី
