ស្លាប់២នាក់នៅរដ្ឋ Louisiana ក្នុងហេតុការណ៍វាយប្រហារ ដោយព្យុះព្រិលដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្សពីរនាក់ បានបាត់បង់ជីវិតដោយសារការវាយប្រហារនៅក្នុងរដ្ឋ Louisiana ដោយព្យុះព្រិលដ៏ខ្លាំងក្លាមួយ ។
វាគឺជាព្យុះព្រិលនារដូវរងា ជាប្រវត្តិសាស្ត្រ របស់អាមេរិកដោយបានបោកបក់ពាសពេញ ស្ទើរមួយផ្នែកដ៏ធំនៃសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងមកដោយបាននាំមកជាមួយនឹងនូវព្រិលក្រាស់ និងដុំទឹកកកច្រើន ព្រមទាំងសីតុណ្ហភាពត្រជាក់ខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នារដ្ឋញូវយ៉ក ក៏កំពុងទទួលរង អាកាសធាតុធ្ងន់ធ្ងរនេះដែរហើយ ក្នុងនោះមានមនុស្ស៥នាក់កាលពីនៅចុងសប្តាហ៍នេះបានបាត់បង់ជីវិត។ ជនរងគ្រោះត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍នៅទីក្រុង Brooklyn, Manhattan និង Queens ។
គួរឲ្យដឹងដែរថាព្យុះដែលជំរុញដោយសំពាធពីខ្យល់អាកទិក និងលាតសន្ធឹងពីតំបន់ទំនាបកណ្តាល និងភាគខាងត្បូងទៅកាន់ឆ្នេរខាងកើត បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយជឿជាក់ថានឹងបន្តរហូតដល់ថ្ងៃចន្ទ។
ទិន្នន័យពី PowerOutage.com បង្ហាញថាពលរដ្ឋប្រើប្រាស់ថាមពលជាង១លាននាក់ឥឡូវនេះគ្មានថាមពល។ ក្នងនោះរដ្ឋ Tennessee រដ្ឋ Mississippi និង Louisiana កំពុងជួបការដាច់ភ្លើងច្រើនជាងគេ៕
ប្រែសម្រួល៖ស៊ុនលី
