ព័ត៌មានអន្តរជាតិ

កងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡា​ ទទួលស្គាល់ប្រធានាធិបតីស្តីទី​ ជាអគ្គមេបញ្ជាការ

ការ៉ាកាស៖ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសវេណេស៊ុយអេឡា​ បានស្បថភក្ដីភាព និងទទួលស្គាល់ជាផ្លូវការចំពោះប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez ជាអគ្គមេបញ្ជាការក្នុងអំឡុងពេលពិធីយោធាមួយ​ ដែលបានធ្វើឡើងនៅទីក្រុងការ៉ាកាស ដោយមានការចូលរួមពីបញ្ជាការយោធាជាន់ខ្ពស់របស់ប្រទេស។

លោក Diosdado Cabello រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យុត្តិធម៌ និងសន្តិភាព បានអានសេចក្តីថ្លែងការណ៍រួមមួយដែលបានឯកភាពដោយកងកម្លាំងសន្តិសុខទាំងអស់របស់ប្រទេស ដោយបង្ហាញពីការគាំទ្ររបស់ពួកគេ​ ចំពោះប្រធានាធិបតីស្តីទី និងសង្កត់ធ្ងន់ថា ឯកភាពជាតិ​ គឺជាការធានាតែមួយគត់នៃសន្តិភាព។

លោក Cabello បានលេីកឡេីងថា “កងកម្លាំងសន្តិសុខក្រោកឡើងដោយសំឡេងតែមួយនៃការតាំងចិត្ត និងភាពរឹងមាំ ឆ្លើយតបដោយឯកភាព ដើម្បីកុំឱ្យមានកាលៈទេសៈណាមួយអាចកេងប្រវ័ញ្ច​ ដើម្បីសាបព្រោះភាពវឹកវរនៅក្នុងទឹកដីរបស់យើង”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top