ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី​ បេីកការវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលរបស់យោធាអ៊ុយក្រែន

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា​ កងកម្លាំងរុស្ស៊ី បានវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលរបស់យោធា អ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នេះបើយោងតាមរបាយការណ៍ នៅថ្ងៃព្រហស្បតិ៍។

កងកម្លាំងរុស្ស៊ីបានវាយប្រហារ ទីតាំងចំនួន ១៤៨​ រួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលដែលប្រើប្រាស់ ដោយយោធាអ៊ុយក្រែន ទីតាំងសម្រាប់ការផ្គុំ រក្សាទុក និងបាញ់បង្ហោះយន្តហោះគ្មាន មនុស្សបើករយៈចម្ងាយឆ្ងាយ ឃ្លាំងគ្រាប់រំសេវ និងតំបន់ដាក់ពង្រាយ បណ្តោះអាសន្នរបស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស ។

ក្រសួងបានបន្ថែមថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់គ្រាប់បែកផ្លូវអាកាសដឹកនាំមួយគ្រាប់ យន្តហោះគ្មានមនុស្ស បើកស្លាបថេរអ៊ុយក្រែនចំនួន ៣៨១ គ្រាប់ និងរ៉ុក្កែតចំនួន​ ៩គ្រាប់ដែលបាញ់ ដោយប្រព័ន្ធរ៉ុក្កែតបាញ់ច្រើន HIMARS ដែលផលិតនៅសហរដ្ឋអាមេរិក។

លើសពីនេះ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៩៥គ្រឿងនៅលើទឹកដីរុស្ស៊ី ក្នុងរយៈពេលពេញមួយយប់ផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top