ឥណ្ឌា បដិសេធការចោទប្រកាន់ ទាំងអស់ពីការជាប់ពាក់ព័ន្ធ នឹងការបំផ្ទុះគ្រាប់បែក នៅវិហារអ៊ីស្លាមមួយ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ដែលសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣១ នាក់
បរទេស៖ ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនបានបដិសេធ «ការចោទប្រកាន់ទាំងអស់» អំពីការជាប់ពាក់ព័ន្ធនឹងការបំផ្ទុះ គ្រាប់បែកនៅវិហារអ៊ីស្លាមមួយ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃសុក្រ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់ ដោយនិយាយថា ការអះអាងបែបនេះគឺគ្មានមូលដ្ឋាន និងគ្មានន័យ ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា «ការបំផ្ទុះគ្រាប់បែកនៅវិហារ អ៊ីស្លាមមួយ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដកាលពីព្រឹកថ្ងៃសុក្រ គឺជារឿង គួរឲ្យថ្កោលទោស ហើយប្រទេសឥណ្ឌាសូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត ដែលបានកើតឡើង ។
វាជារឿងគួរឲ្យសោកស្ដាយ ដែលជំនួសឱ្យការដោះស្រាយបញ្ហា ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធសង្គមរបស់ខ្លួន ប្រទេសប៉ាគីស្ថាន គួរតែជ្រើសរើសបោកបញ្ឆោតខ្លួនឯងដោយបន្ទោស អ្នកដទៃចំពោះបញ្ហាដែលកើតឡើងក្នុងស្រុករបស់ខ្លួន។ ប្រទេសឥណ្ឌាបដិសេធ ការចោទប្រកាន់បែបនេះទាំងអស់»។
ប្រែសម្រួលៈ ណៃ តុលា
