ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ដាក់គោលដៅប្រឆាំង ទៅនឹងមុខងារ TikTok ដែលខ្លួនចោទថា បង្កឲ្យអ្នកប្រើប្រាស់ ញៀនខ្លាំងពេក

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT គណៈកម្មការអឺរ៉ុបហៅកាត់ថាEC បានចោទប្រកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok អំពីការរចនាបែបញៀន ខ្លាំងពេក នៅក្នុងកម្មវិធីរបស់ខ្លួន និងបានគំរាមកំហែងក្រុមហ៊ុន ជាមួយនឹងការផាកពិន័យយ៉ាងធំជុំវិញ និយតករលក្ខណៈពិសេសដែលទាមទារលើកទឹកចិត្ត ឱ្យប្រើប្រាស់ដោយបង្ខំទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ EC បាននិយាយថា លក្ខណៈពិសេសរបស់ TikTok រួមទាំងការscrollដោយគ្មានកំណត់ និងការលេងដោយស្វ័យប្រវត្តិ ធ្វើឱ្យអ្នកប្រើប្រាស់ចូលរួមរយៈពេលយូរ ដោយផ្លាស់ប្តូរខួរក្បាលទៅជា របៀបស្វ័យប្រវត្តិ ។

សេចក្តីថ្លែងការណ៍បានសរសេរថា “TikTok មិនបានវាយតម្លៃឱ្យបានគ្រប់គ្រាន់ពីរបៀប ដែលលក្ខណៈពិសេសញៀនទាំងនេះ អាចប៉ះពាល់ដល់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកប្រើប្រាស់ រួមទាំងអនីតិជន និងមនុស្សពេញវ័យដែលងាយរងគ្រោះ។

នៅក្រោមច្បាប់សេវាកម្មឌីជីថល របស់សហភាពអឺរ៉ុប ដែលអនុវត្តការទទួលខុសត្រូវ លើវេទិកា និងការសម្របសម្រួលមាតិកា TikTok អាចប្រឈមនឹងការផាកពិន័យ រហូតដល់៦ភាគរយ នៃប្រាក់ចំណូលសកលរបស់ខ្លួន សម្រាប់ការបំពានធ្ងន់ធ្ងរទាំងនោះ។

គួរឲ្យដឹងដែរថា វេទិកាគ្រប់គ្រងដោយចិន ដែលមានអ្នកប្រើប្រាស់ច្រើនជាងមួយពាន់លាននាក់ នៅទូទាំងពិភពលោកអាចប្រកាសប្រាក់ ចំណូលប្រហែល៣៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ នេះបើយោងតាមការប៉ាន់ស្មាន ពីមជ្ឈមណ្ឌលស្រាវជ្រាវការផ្សាយពាណិជ្ជកម្មពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

To Top