បទវិភាគ៖ “ការក្លាយទៅជាជនជាតិចិន” បាននិងកំពុងបណ្តាលឱ្យពិភពលោកទាំងមូល មានចំណាប់អារម្មណ៍ជាទូទៅ
“ផឹកទឹកក្តៅឧណ្ហៗ ញ៉ាំផ្លែប៉ោមស្ងោរ ស្លៀកខោរក្សាកម្តៅ និងត្រាំផ្លែប៊ឺរីហ្គោជី ។ល។” ប៉ុន្មានថ្ងៃកន្លងទៅនេះ ពាក្យ “Becoming Chinese” (ការក្លាយទៅជាជនជាតិចិន) មានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅតាមបណ្តាញទំនាក់ទំនងសង្គមTikTok និងកម្មវិធីផ្សេងទៀត យុវជននៃតំបន់នានានៅលើពិភពលោកបាននាំគ្នាធ្វើត្រាប់តាមទម្លាប់រស់នៅប្រចាំថ្ងៃរបស់ជនជាតិចិន ហាក់ដូចជាអនុវត្ត “ការណែនាំខាងរក្សាសុខភាពរបស់ប្រទេសចិន” មានការផ្ទុះឡើងនូវចំណាប់អារម្មណ៍តាមបណ្តាញទំនាក់ទំនងសង្គមTikTok ។

បាតុភូតវប្បធម៌បែបនេះបានធ្វើឱ្យប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនហួសចិត្ត ។ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានមួយចំនួន ដូចជាកាសែត « The Economist »និង « New York Times »ជាដើមធ្លាប់បានថ្កោលទោសថា ការដែលជនជាតិចិនពិគ្រោះពិភាក្សាអំពីបញ្ហា “កម្រិតសម្លាប់”ជាដើមរបស់អាមេរិកតាមបណ្តាញទំនាក់ទំនងសង្គមចិន ជា “ការងប់ចិត្តនឹងភាពក្រីក្ររបស់អាមេរិក” ឬ “ស្រែកហ៊ោ” ។ ប៉ុន្តែ បច្ចុប្បន្ននេះ ពួកគេត្រូវប្រឈមមុខនឹងការពិតដែលគួរឱ្យទើសទាល់ដោយខានមិនបាន ពោលគឺ មានប្រជាជនលោកខាងលិចកាន់តែច្រើនឡើងៗ បាននិងកំពុងទទួលនិងងប់ងុល ដោយស្ម័គ្រចិត្តនឹងផ្នែកមួយចំនួននៃបែបផែនជីវភាពចិន ។ ខណៈពេលការធ្វើពិពណ៌នាតាមរយៈការជ្រើសរើសពីទស្សនៈមនោគមវិជ្ជា ខុសគ្នានឹងការជ្រើសរើសដោយស្ម័គ្រចិត្តរបស់សាធារណជន គ្រឹះមូលដ្ឋានសម្រាប់ធ្វើពិពណ៌នាក៏ចាប់ផ្តើមមានភាពរង្គោះរង្គើ ។
ការណ៍នេះបានបណ្តាលឱ្យកើតមានសំណួរមួយចំនួនដែលគួរឱ្យអ្នកផងទាំងពួងគិតពិចារណាយ៉ាងស៊ីជម្រៅ ពោលគឺ ហេតុអ្វីបានជា “ការក្លាយទៅជាជនជាតិចិន” បណ្តាលឱ្យពិភពលោកទាំងមូលមានចំណាប់អារម្មណ៍ជាទូទៅ ? បើសិនជាវាមិនមែនមានន័យថា នឹងប្តូរសញ្ជាតិ តើយើងធ្វើការបកស្រាយពាក្យនេះដូចម្ត៉េច ? ហើយការនេះមានន័យអ្វីខ្លះចំពោះសង្គមចិននិងសង្គមបរទេស ?

មូលហេតុដែលបណ្តាលឱ្យកើតមានសភាពការណ៍បែបនេះ គឺរបាំងព័ត៌មានក្នុងរយៈពេលយូរត្រូវដួលរលំដែលមិនធ្លាប់មានកាលពីមុន។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោក អាចយល់ដឹងដោយផ្ទាល់ពីជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ប្រជាជនចិន ដូចជា ប្រព័ន្ធអប់រំជាកាតព្វកិច្ចអាចធានាបាននូវកុមារចូលរៀនដោយឥតគិតថ្លៃពីថ្នាក់ទីមួយដល់មធ្យមសិក្សា គោលនយោបាយកាត់បន្ថយភាពក្រីក្រ ដោយត្រឹមត្រូវបានជួយប្រជាជនរាប់លាននាក់ឱ្យចាក់ចេញពីភាពក្រីក្រ ផ្លូវដែកល្បឿនលឿនបានកាត់បន្ថយពេលវេលាធ្វើដំណើរ ។ល។ រឿងរ៉ាវធម្មតានៅប្រទេសចិន គឺជារឿងកម្រមាននៅបរទេស ដែលបានបង្ហាញឱ្យឃើញនូវភាពជាក់ស្តែងក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃដែលមិនត្រូវគេបិទបាំងដោយចេតនា ។
និយាយជារួម ការទទួល “ការណែនាំរបស់ចិន” មិនមែនជាការជ្រើសរើសគោលជំហរតាមរយៈទស្សនៈមនោគមវិជ្ជា តែគឺមកដោយក្តីសង្ឃឹមចំពោះអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ហើយការនេះក៏មិនមែនការបដិសោធចំពោះការសាកល្បងដែលប្រទេសចិនកំពុងប្រឈមមុខនោះទេ ប៉ុន្តែនេះជាការទទួលស្គាល់ថា ក្នុងរយៈពេលរាប់សិនឆ្នាំចុងក្រោយនេះ ប្រទេសចិនបានខិតខំប្រឹងប្រែងកសាងសង្គមមួយដែលអាចកាត់បន្ថយថ្លៃដើមនៃការរស់នៅ និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាជន តាមរយៈកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ ខ្សែសង្វាក់ផ្គត់ផ្គង់ និងអភិបាលកិច្ចឌីជីថល ។ គន្លឹះសារនៃនិន្នាការនេះ គឺស្វែងរកនិងផ្លាស់ប្តូររបៀបការរស់នៅ ពោលគឺរបៀបរស់នៅម្យ៉ាង ដែលផ្តល់អាទិភាពដល់មនុស្សធម៌ ការកាត់បន្ថយហានិភ័យ និងប្រកបដោយចីរភាព។
ការណ៍ដែលគួរឱ្យសប្បាយរីករាយ យោងតាមការពង្រីកនិងការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការ អ្នកផងទាំងពួងអាចទទួលបាន «ការណែនាំរបស់ចិន»ដោយងាយស្រួលតាមប្រព័ន្ធអនឡាញ និងនៅកន្លែងផ្ទាល់ ហើយនឹងទទួលបានបទពិសោធដោយផ្ទាល់ ។
ក្នុងបរិបទបច្ចេកវិទ្យាឌីជីថលត្រូវបានប្រើប្រាស់ជាទូទៅ សាធារណជននៅទូទាំងពិភពលោក អាចតភ្ជាប់គ្នានិងយល់ដឹងគ្នា ពួកគេបាននិងកំពុងប្រែពីការទទួលពិពណ៌នាតាមរយៈភូមិសាស្ត្រនយោបាយ ទៅជាអាចស្វែងរកផែនការគោលសម្រាប់អនាគតយ៉ាងសកម្ម ៕
