បទវិភាគ៖ “ចែករំលែក” ទីផ្សារធំ “កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ” នាពេលអនាគតថ្មី
កាលពីថ្ងៃទី៤ ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍លើកទីមួយក្នុងឆ្នាំ២០២៦ក្រោមប្រធានបទ “ចែករំលែកទីផ្សារធំ ការនាំចេញទៅចិន” លោកស្រី Tao Lin អគ្គនាយករងប្រចាំទូទាំងពិភពលោកនៃក្រុមហ៊ុន Tesla ដែលបានចូលរួមព្រឹត្តិការណ៍បានយល់ឃើញថា ព្រឹត្តិការណ៍លើកនេះមិនត្រឹមតែជាសញ្ញាដ៏លេចធ្លោរបស់ចិនដែលបានពង្រីកការបើកទូលាយចំពោះបរទេសយ៉ាងសកម្មនិងប្រកបដោយកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងអាចនាំមកនូវកាលានុវត្តភាពយុទ្ធសាស្ត្រដែលមិនធ្លាប់មានដល់សហគ្រាសពហុជាតិដូចជាក្រុមហ៊ុន Tesla បែបនេះផងដែរ ។

ក្នុងនាមជាប្រទេសពាណិជ្ជកម្មទំនិញធំទីមួយលើទូទាំងពិភពលោក ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ជាប់រហូតមកចំពោះការពង្រីកការនាំចូល ដែលបានក្លាយជាទីផ្សារនាំចូលធំទីពីរលើទូទាំងពិភពលោកក្នុងរយៈពេល១៧ឆ្នាំជាប់ៗគ្នា ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន ប្រជាជនមានតម្រូវការកាន់តែធំចំពោះជីវភាពរស់នៅប្រកបដោយគុណភាពខ្ពស់ ហើយទីផ្សារចិនបាននិងកំពុងមានសក្តានុពលប្រើប្រាស់និងលំហនាំចូលដ៏ធំធេង ។
គួរឱ្យគូសបញ្ជាក់ថា ក្នុងអំឡុងពេលដែលលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលថ្មីៗកន្លងទៅនេះ ឆ្លងតាមរយៈការចុះហត្ថលេខាលើ《អនុស្សរណៈយោគយល់ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការ “ចែករំលែកទីផ្សារធំនិងនាំចេញទៅចិន”》 អង់គ្លេសបានក្លាយជាប្រទេសទីមួយដែលចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយប្រទេសចិនចាប់ពីចាប់ដំណើរការសកម្មភាពមួយចំនួនក្រោមប្រធានបទ “ចែករំលែកទីផ្សារធំនិងនាំចេញទៅចិន”មក ។
មិនត្រឹមតែអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំកន្លងទៅនេះ ចិនបានបើកទូលាយទីផ្សារចំពោះពិភពលោកជាបន្តបន្ទាប់ ។ បច្ចុប្បន្ននេះ កម្រិតទូទៅនៃពន្ធគយបានធ្លាក់ចុះដល់៧,៣ភាគរយ ដែលស្ថិតនៅកម្រិតទាបបង្គួរលើទូទាំងពិភពលោក ។ លើកនេះក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា នៅឆ្នាំ២០២៦ ចិននឹងរៀបចំព្រឹត្តិការណ៍មួយចំនួនក្រោមប្រធានបទ “នាំចេញទៅចិន”ចំនួនលើសពី១រយលើក ដែលនឹងអញ្ជើញប្រទេសអង់គ្លេស កាហ្សាក់ស្ថាន កេនយ៉ានិងថៃជាដើមធ្វើជាប្រទេសប្រធានបទប្រចាំឆ្នាំ ដើម្បីគាំទ្រទំនិញនិងសេវាកម្មប្រកបដោយគុណភាពល្អកាន់តែច្រើននៃទូទាំងពិភពលោកចូលក្នុងគ្រួសារនីមួយៗរបស់ចិន ។ នេះបានផ្តល់ជម្រើសទិញទំនិញដ៏សម្បូរបែបដល់អ្នកប្រើប្រាស់ចិនដើម្បីបំពេញកាន់តែល្អនូវតម្រូវការឡើងចំណាត់ថ្នាក់នៃការប្រើប្រាស់ក្នុងស្រុកផង ហើយក៏បង្កើតវេទិកាកិច្ចសហប្រតិបត្តិការសម្រាប់សហគ្រាសចិននិងអន្តរជាតិដើម្បីចែករំលែកកាលានុវត្តភាព “នាំចេញទៅចិន”ផងដែរ ។
ក្នុងបរិបទដែលគាំពារនិយមផ្នែកពាណិជ្ជកម្មទូទាំងពិភពលោកងើបឡើងវិញនិងការកើនឡើងនៃកត្តាមិនប្រាកដប្រជា សកម្មភាព “នាំចេញទៅចិន”មានអំណោយផលដល់ការជំរុញការកសាងសេដ្ឋកិច្ចពិភពលោកលក្ខណៈបើកទូលាយ និងបញ្ចេញភាពប្រាកដប្រជាកាន់តែច្រើន ។ លោកស្រី Tao Lin អគ្គនាយករងប្រចាំទូទាំងពិភពលោកនៃក្រុមហ៊ុន Tesla បានថ្លែងថា “នៅឆ្នាំ២០២៥ ស៊ូភើរោងចក្រនៃក្រុមហ៊ុន Tesla នៅក្រុងសៀងហៃបានប្រគល់រថយន្តចំនួន៨សែន៥ម៉ឺន១ពាន់គ្រឿង ដែលបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ឆ្លងតាមការចែករំលែកទីផ្សារធំ យើងអាចទាក់ទងកាន់តែផ្ទាល់និងកាន់តែមានប្រសិទ្ធភាពជាមួយអ្នកប្រើប្រាស់ចិន ដើម្បីបំពេញតម្រូវការរបស់ពួកគេចំពោះការធ្វើដំណើរតាមរយៈរថយន្តអគ្គិសនីប្រកបដោយគុណភាពខ្ពស់ ។”
សល់រយៈពេលជាង១០ថ្ងៃទៀត ចិននឹងទទួលមកនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលជាឆ្នាំថ្មីស្រឡះ ។ ពី “ប្រទេសធំខាងផលិតភាព” ដល់“ប្រទេសធំខាងការប្រើប្រាស់” ក្នុងឆ្នាំថ្មីនេះ ប្រទេសចិននឹងបន្តបញ្ចេញកាលានុវត្តភាពខាងទីផ្សារទ្រង់ទ្រាយធំ ហើយទ្វារបើកទូលាយចំពោះអន្តរជាតិក៏កាន់តែធំ ។ ស្វាគមន៍ប្រទេសនានាលើពិភពលោកពួតដៃគ្នាជាមួយចិន នាំចេញទៅចិន ដើម្បីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនាពេលអនាគត៕
