វីដេអូផ្សព្វផ្សាយ កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន របស់CMG ត្រូវបានចាក់ផ្សាយនៅក្រៅប្រទេស
ពេលថ្មីៗនេះ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់នៅក្រៅប្រទេស ។

នៅល្ងាចថ្ងៃទី ៤ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ស្ថានទូតចិនប្រចាំនៅអ៊ីស្រាអែល បានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦។ ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានអ៊ីស្រាអែល ជនជាតិចិន និងអាណិកជនចិន នៅអ៊ីស្រាអែល អង្គភាពចិន និងតំណាងនិស្សិតចិន ដែលបន្តការសិក្សានៅអ៊ីស្រាអែល សរុបជាង ៣០០ រូបបានជួបជុំគ្នាដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់CMG ត្រូវបានចាក់ផ្សាយដោយនាំមកនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងបរិយាកាសពិធីបុណ្យដ៏រីករាយពីប្រទេសចិនដល់ជនជាតិចិននិងអាណិកជនចិននៅអ៊ីស្រាអែល។

ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែកុម្ភៈ ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបានរៀបចំព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦ ដោយក្តីរីករាយ នៅរោងមហោស្រពជាតិក្នុងទីក្រុងយ៉ាងហ្គោន។ មនុស្សជាង ២០០០ នាក់បានចូលរួម បូករួមទាំងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា អង្គទូតរបស់ប្រទេសជាច្រើនប្រចាំនៅមីយ៉ាន់ម៉ា ជនជាតិចិននិងអាណិកជនចិននៅក្រៅប្រទេស អង្គភាពចិន និស្សិតបន្តការសិក្សា និងមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន មីយ៉ាន់ម៉ា ។ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់CMG ត្រូវបានចាក់ផ្សាយ នៅក្នុងព្រឹត្តិការណ៍នេះ ។ បន្ទាប់ពីការអភិវឌ្ឍអស់រយ:ពេលជាច្រើនឆ្នាំ កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់CMG បានក្លាយជានិមិត្តសញ្ញាវប្បធម៌ នៃការអភិវឌ្ឍទំនើបកម្មតាមបែបផែនចិន ។
លើសពីនេះ ព្រឹត្តិការណ៍ពិសេស នៅសហភាព អាហ្វ្រិក ដើម្បីត្រៀមស្វាគមន៍កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ CMG ត្រូវបានប្រារព្ធឡើងនៅទីក្រុង Addis Ababa ៕
