កាណាដានិងបារាំង ចាប់ផ្តើមធ្វើសកម្មភាពទូតឆ្ពោះទៅរកទឹកដី Greenland ខណៈអាមេរិកនៅតែបន្តជំហចង់បានដែនកោះនេះ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសកាណាដា និងបារាំងបានចាប់ផ្តើមបង្កើតស្ថានកុងស៊ុលនៅដែនកោះ Greenland ចំពេលមានជម្លោះរវាងសហរដ្ឋអាមេរិក និងរដ្ឋសមាជិកណាតូផ្សេងទៀតជុំវិញទឹកដីស្វយ័តដែលគ្រប់គ្រងដោយដាណឺម៉ាកមួយនេះ។
ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ជាថ្មីនូវការទាមទាររបស់លោកថា កោះដែលមានទីតាំងយុទ្ធសាស្ត្រក្លាយជាផ្នែកមួយរបស់អាមេរិក។
លោកបានលើកឡើងពីការគំរាមកំហែងរបស់រុស្ស៊ី និងចិនចំពោះទឹកដីអាកទិក ដែលទាំងក្រុងមូស្គូ និងក្រុងប៉េកាំងបានច្រានចោល។ ប្រទេសដាណឺម៉ាក រួមជាមួយនឹងប្រទេសអឺរ៉ុបមួយចំនួនទៀត បានច្រានចោលការជំរុញរបស់រដ្ឋបាល Trump ក្នុងការកាន់កាប់ Greenland ផងដែរ។
កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសកាណាដា Anita Anand បានជួបជាមួយសមភាគីដាណឺម៉ាក និង Greenlandic របស់លោកស្រី Lars Lokke Rasmussen និង Vivian Motzfeldt នៅទីក្រុង Nuuk។ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Anand បានបើកស្ថានកុងស៊ុលថ្មីរបស់កាណាដានៅរដ្ឋធានី Greenlandតែម្តង។
អ្នកការទូតកំពូលកាណាដាបានបញ្ជាក់សារជាថ្មីអំពី ការគាំទ្ររបស់អូតាវ៉ាចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃGreenland និងព្រះរាជាណាចក្រដាណឺម៉ាក៕
ប្រែសម្រួល៖ស៊ុនលី
