ធនាគារកណ្តាលចិន បន្តទិញមាសថែមទៀត ខណៈពេលដែលការកើនឡើងនៃតម្លៃមាសបានបញ្ឈប់
បរទេស៖ ធនាគារកណ្តាលចិនបានពង្រីកការទិញមាសជាបន្តបន្ទាប់ដល់ ១៥ ខែ ដោយបញ្ជាក់ពីតម្រូវការផ្លូវការដ៏រឹងមាំ ខណៈដែលការកើនឡើងតម្លៃបំបែកកំណត់ត្រារបស់មាសដុំត្រូវបានអាក់ខានវិញ ដោយការលក់ចេញយ៉ាងខ្លាំងនៅទីផ្សារនៅចុងខែមុន។
យោងតាមសារព័ត៌មាន Mining.com បានឱ្យដឹងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា យោងតាមទិន្នន័យដែលចេញផ្សាយនៅថ្ងៃសៅរ៍ មាសដុំដែលកាន់កាប់ដោយធនាគារប្រជាជនចិនបានកើនឡើង ៤០.០០០ អោនកាលពីខែមុន។ ធនាគារកណ្តាលបានចាប់ផ្តើមជុំចុងក្រោយនៃការទិញលោហៈដ៏មានតម្លៃនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។
រលកនៃការចាប់អារម្មណ៍លើការស្មានបានជំរុញឱ្យមាស និងប្រាក់ឡើងដល់កំពូលជាបន្តបន្ទាប់នៅក្នុងខែមករា មុនពេលធ្លាក់ចុះជាប្រវត្តិសាស្ត្រនៅចុងខែ។ តម្លៃបានងើបឡើងវិញដោយផ្នែកចាប់តាំងពីពេលនោះមក ទោះបីជាទីផ្សារនៅតែមិនទាន់មានភាពស្ងប់ស្ងាត់ក៏ដោយ ខណៈដែលវិនិយោគិនវាយតម្លៃឡើងវិញនូវទីតាំងបន្ទាប់ពីការធ្លាក់ចុះ។
ការទិញរបស់ធនាគារកណ្តាលសកល សសរស្តម្ភរចនាសម្ព័ន្ធសំខាន់នៃទីផ្សារ បានកើនឡើងនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៥ ដោយបានបង្កើនការទិញពេញមួយឆ្នាំដល់ជាង ៨៦០ តោន, នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក។ យោងតាម ក្រុមប្រឹក្សាមាសពិភពលោក បានឱ្យដឹងថា ខណៈពេលដែលចំនួននោះមិនដល់ចំនួនជាង ១.០០០ តោនដែលទទួលបានជារៀងរាល់ឆ្នាំក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ តម្រូវការទំនងជានៅតែខ្ពស់ ដែលពង្រឹងតួនាទីរបស់មាសនៅក្នុងទុនបម្រុងផ្លូវការ៕
ប្រែសម្រួលៈ ណៃ តុលា
